កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់​នៅតាម​បណ្ដាលផ្លូវធំៗ ក្នុងមូលដ្ឋាន

2021/10/13 01:03:46 pm        565

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាលមហាវិថីធំៗ ក្នុងមូលដ្ឋាន ដើម្បីរំដោះចិញ្ជើមផ្លូវរក្សាទុកជូនអ្នកធ្វើដំណើរដោយ​ថ្មើរជើង ឬជនពិការភាពធ្វើដំណើរ ជាពិសេសសោភណ្ឌភាពទីក្រុងភ្នំពេញផងដែរ។

គួររម្លឹកផងដែរថា កន្លងមករហូតដល់បច្ចុប្បន្ន ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះអនុវត្តជាប្រចាំពីបញ្ហា ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗ មួយចំនួនធំក្នុងមូលដ្ឋានខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះរៀបចំនេះ ដោយមានការណែនាំពីលោក លីម សុភា អភិបាល​នៃគណៈអភិបាល​ខណ្ឌ៧មករា និងដឹកនាំផ្ទាល់ដោយ លោក ក្រូច សុធន់ នាយករងរដ្ឋបាលសាលាខណ្ឌ៧មករា លោកវរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នឹងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលាខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់​ក្នុង​ភូមិ​សាស្រ្តខណ្ឌ៧មករា រួមមាន ៖ មហាវិថីហ្សាវ៉ាហារឡានេរុហ៍ មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុន្នីវង់ និងមហាវិថីព្រះសីហនុ ជាប្រចាំដែលកន្លងមកបងប្អូនអាជីវកលក់ដូរ គ្រប់ប្រភេទ លក់ម៉ូតូ និងចតរថយន្ត បានរំលោភយកចិញ្ជើមផ្លូវ លើសពី១ភាគ៣ បង្កការកកស្ទះចរាចរណ៍។

លោក ក្រូច សុធន់ នាយករងរដ្ឋបាលសាលាខណ្ឌ៧មករា បានលើកឡើងថា បងប្អូនអាជីវកលក់ដូរ ក្នុងមូលដ្ឋានខណ្ឌយើងសង្កេតឃើញថា មានការយល់ដឹង ចូលរួមបានច្រើន ពីបញ្ហាសណ្ដាប់ធ្នាប់ ដើម្បីរំដោះចិញ្ជើមផ្លូវ នៅតែមួយភាគតូចប៉ុណ្ណោះដែលពុំទាន់បានចូលរួមជាមួយអាជ្ញាធរបានល្អ។ទោះជាយ៉ាងណាអាជ្ញាធរខណ្ឌ និងបន្តចុះអនុវត្តជាប្រចាំ បើបងប្អូនអាជីវកមិនព្រមចូលរួមនោះទេ និងចាត់វិធានការច្បាប់តែម្ដង។

លោកនាយករងរដ្ឋបាល សូមធ្វើការបំពាវនាវ ក៏ដូចជាសំណូមពរយ៉ាងទទូចដល់បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួម​សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ និងចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទាំងអស់គ្នា ដើម្បីទប់ស្កាត់ជំងឺCovid19៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am