សមាមាត្រនៃស្ត្រីដែលត្រូវបានសម្លាប់នៅក្នុងជម្លោះ ក្នុងឆ្នាំ ២០២៣ បានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលបានបន្ទោសទៅលើរចនាសម្ព័ន្ធ«សង្គមដែលមានការជិះជាន់» និងបានរិះគន់ចំពោះការកើនឡើងនៃអំពើហិង្សាផ្លូវភេទ នៅក្នុងតំបន់ សង្គ្រាម។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ត្រី និងសន្តិភាព និងសន្តិសុខ» ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានគូររូបភាពដ៏ច្បាស់មួយ ដែលបង្ហាញថា «ការរីកចម្រើនដែលបានធ្វើឡើង ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ កំពុងបាត់បង់បន្តិចម្តងៗ នៅចំពោះមុខយើង»។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៣៣.៤៤៣ នាក់ បានស្លាប់ ដែលត្រូវបានកត់ត្រា នៅក្នុងជម្លោះជុំវិញពិភពលោក ក្នុងឆ្នាំ ២០២៣ គឺ ៧២ភាគរយច្រើនជាង នៅក្នុងឆ្នាំ ២០២២ ដោយ៤នាក់ក្នុងចំណោម ១០នាក់ គឺជាស្ត្រី កើនឡើង ១០០ភាគរយ ហើយបីនាក់ក្នុងចំណោម ១០នាក់ ជាកុមារ។
របាយការណ៍ បាននិយាយថា៖«ចំពេលមានកម្រិតកំណត់ត្រានៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា... ការកើនឡើងនៃសិទ្ធិស្ត្រីជាបន្តបន្ទាប់ គឺស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅជុំវិញពិភពលោក ដោយបានកាត់បន្ថយការផ្លាស់ប្តូរជាសក្តានុពលនៃភាពជាអ្នកដឹកនាំនិងវត្តមានរបស់ស្ត្រី ក្នុងការស្វែងរកសន្តិភាព»។
លោក Sima Bahous នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការស្ត្រីរបស់UN បាននិយាយថា និន្នាការនេះ គឺជាផ្នែកមួយនៃ«សង្រ្គាមដ៏ធំទៅលើស្ត្រី»។