យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបង្ហោះបាឡុងដែលគេសន្មតថា មានផ្ទុកសំរាម ទៅកាន់កូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការបន្តនៃការបង្ហោះបែបនេះ បន្ទាប់ពីបានផ្អាកអស់ រយៈពេល ៥ថ្ងៃ។
អគ្គសេនាធិការចម្រុះ បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចុងក្រោយនេះ ដោយបង្កើនលទ្ធភាពនៃបាឡុងដែលហោះទៅកាន់តំបន់ធំទូលាយនៃទីក្រុងសេអ៊ូល និងខេត្តជាប់ព្រំដែន Gyeonggi និង Gangwon។
ការបង្ហោះចុងក្រោយនេះ កើតឡើង បន្ទាប់ពីលោកស្រី Kim Yo-jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានអះអាងកាលពីថ្ងៃអង្គារថា កូរ៉េខាងជើង បានរកឃើញ និងសំរាមលើកទឹកចិត្តផែ្នកនយោបាយ» ដែលបញ្ជូនដោយកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។
ចាប់តាំងពីចុងខែឧសភាមក កូរ៉េខាងជើង បានបង្ហោះបាឡុងរាប់ពាន់គ្រាប់ដែលផ្ទុកសំរាម ជាការសងសឹកនឹងខិត្តប័ណ្ណឃោសនាប្រឆាំងក្រុងព្យុងយ៉ាងដែលបានបញ្ជូនឆ្លងកាត់ព្រំដែន ដោយសកម្មជននៅកូរ៉េ ខាងត្បូង។ ប្រទេសនេះ បានបង្ហោះបាឡុងបែបនេះចុងក្រោយ កាលពីថ្ងៃសៅរ៍។