មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហារភេរវកម្ម នៅរដ្ឋធានីរបស់ទួរគី

2024/10/24 11:18:54 pm        31


មេដឹកនាំមកពីជុំវិញពិភពលោក បានថ្កោលទោសការវាយប្រហារភេរវករដែលសំដៅលើរោងចក្រឧស្សាហកម្មការពារជាតិ នៅក្នុងរដ្ឋធានីរបស់ប្រទេសទួរគី ជាកន្លែងដែលមនុស្ស ៥នាក់ បានបាត់បង់ជីវិត និង ២២នាក់ផ្សេងទៀត បានរងរបួស។

ជាដំបូងប្រធានាធិបតីទួរគីផ្ទាល់ លោក Recep Tayyip Erdogan បានថ្កោលទោសការវាយប្រហារលើទីស្នាក់ការកណ្តាលនៃឧស្សាហកម្មអាកាសចរណ៍ទួរគី (TAI) ក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធ (ទី២៣ ខែតុលា) នេះ។ លោក Erdogan បាននិយាយថា «ខ្ញុំថ្កោលទោសការវាយប្រហារដ៏សាហាវនេះ ទៅលើរោងចក្រឧស្សាហកម្មអាកាសចរណ៍ទួរគី»។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏បានថ្កោលទោសការវាយប្រហារនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុម BRICS ដែលលោក Erdogan កំពុងចូលរួមជាភ្ញៀវនោះដែរ។ លោក ពូទីន បានថ្លែងថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខ ចំពោះការវាយប្រហារភេរវកម្ម។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ កំពុងផ្សាយពីការវាយប្រហារភេរវកម្មនៅទីក្រុងរបស់ប្រទេសទួរគី»។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានថ្កោលទោសការវាយប្រហារនេះផងដែរ។ លោកបាននិយាយថា៖ «ព្រឹកនេះ ការអធិដ្ឋានរបស់យើង បញ្ជូនទៅកាន់អ្នកដែលរងគ្រោះទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ ហើយជាការពិតណាស់ ប្រជាជនទួរគីផងដែរ នៅក្នុងពេលវេលាដ៏លំបាកនេះ»។

អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ។ លោក Rutte បាននិយាយថា៖ «យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្មក្នុងគ្រប់ទម្រង់ទាំងអស់ ហើយកំពុងតាមដានការវិវត្តន៍យ៉ាងដិតដល់។ អង្គការណាតូឈរជាមួយសម្ព័ន្ធមិត្តទួរគីជានិច្ច»។

ក្រៅពីនេះ បណ្ដាមេដឹកនាំពិភពលោកផ្សេងទៀត ក៏បានចូលរួមថ្កោលទោសអំពើភេរវកម្មនេះ និងចូលរំលែកទុក្ខជាមួយទួរគីផងដែរ ដែលមានដូចជា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell ប្រធានាធិបតីបារាំងលោក Emmanuel និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ព្រមទាំងបណ្ដាប្រទេសដទៃទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm