នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយសារព័ត៌មាន TASS ស្ថានទូតរុស្ស៊ីនៅទីក្រុងឡុងដ៍ បាននិយាយថា ចក្រភពអង់គ្លេស បាននិងកំពុងប្រើប្រាស់របៀបវារៈការពារច្រករបៀងគ្រាប់ធញ្ញជាតិ ជាការបិទបាំងសម្រាប់ការផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ។
ស្ថានទូតរុស្ស៊ី បានលើកឡើងថា៖«អាជ្ញាធរអង់គ្លេស បានចេញនូវឧបាយកលប្រឆាំងរុស្ស៊ីមួយទៀត។ ពួកគេអះអាងថា ការវាយប្រហាររបស់យើងប្រឆាំងនឹងកំពង់ផែ និងនាវារបស់អ៊ុយក្រែនដែលបានចូលចតនោះ កំពុងត្រូវបានបង្កើនឡើង ដែលបានពន្យារពេលការដឹកជញ្ជូនស្បៀងអាហារទៅប្រជាជនប៉ាឡេស្ទីន និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ទៅបណ្តាប្រទេសនៃតំបន់អភិវឌ្ឍន៍សកលខាងត្បូង។ ជាទូទៅ នេះគឺជាទង្វើនៃការបង្ហាញដោយខ្លួនឯងអំពីបញ្ហានេះ។ ជាការពិត ការបញ្ជាក់ពីការចូលរួមរបស់ប្រទេសលោកខាងលិចក្នុងការផ្គត់ផ្គង់អាវុធដល់យោធាអ៊ុយក្រែនតាមផ្លូវសមុទ្រខ្មៅ ដោយនាវាដឹកទំនិញស្ងួតដែលជាកម្មសិទ្ធិរបស់ប្រទេសទី៣»។
ស្ថានទូតរុស្ស៊ីបានអះអាងថា៖«នេះគឺជាការទទួលស្គាល់ដោយប្រយោលដោយជនជាតិអង់គ្លេសខ្លួនឯង ដែលស្គាល់យ៉ាងច្បាស់ជាមួយនឹងរូបភាពវីដេអូពាក់ព័ន្ធរបស់ក្រសួងការពារជាតិរុស្ស៊ី។ ក្នុងបរិបទនេះ ការប្រកាសអំពីការចំណាយបន្ថែមទៀតដោយទីក្រុងឡុងដ៍ និងដៃគូរបស់ខ្លួនសម្រាប់ការផ្តល់ឲ្យអ៊ុយក្រែននូវទូកគ្មានអ្នកបើក និងរ៉ាដាដែលបង្ហាញឲ្យឃើញពីមធ្យោបាយយោធាទាំងនេះ មិនត្រូវបានរចនាឡើងទាល់តែសោះ ដើម្បីការពារអ្វីដែលគេហៅថា ច្រករបៀងគ្រាប់ធញ្ញជាតិ ប៉ុន្តែដើម្បីបិទបាំងការបញ្ជូនអាវុធទៅឲ្យយោធាអ៊ុយក្រែនតាមសមុទ្រ ដូច្នេះការអូសបន្លាយនេះ ធ្វើឲ្យប៉ះពាល់ដល់របបទីក្រុងគីវយ៉ាងធ្ងន់ធ្ងរ ។