ប្រធានាធិបតីរុស្ស៊ីលោក Putin៖ តំបន់មជ្ឈិមបូព៌ា ស្ថិតលើមាត់ជ្រោះនៃសង្រ្គាមពេញបន្ទុក

2024/10/25 12:10:35 am        125

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅថ្ងៃព្រហស្បតិ៍នេះថា តំបន់មជ្ឈិមព៌ា ស្ថិតនៅលើមាត់ជ្រោះនៃសង្រ្គាមពេញបន្ទុក ស្របពេលដែលភាពតានតឹងឡើងកម្តៅខ្លាំងយ៉ាងឆាប់រហ័សរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។

អង្គុយនៅក្បែរប្រធានាធិបតីចិនលោក Xi Jinping លោក Putin និយាយប្រាប់ជំនួបក្រុមប្រទេស BRICS+ នៅទីក្រុង Kazan ថា ការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីរយៈពេល ១ឆ្នាំមុន ក្នុងតំបន់ហ្កាហ្សាស្រ្ទីប ឥឡូវរីករាលដាលដល់ប្រទេសលីបង់ ។

លោកថា ប្រទេសដទៃទៀតនៅក្នុងតំបន់រងផលប៉ះពាល់ដូចគ្នា ។ កម្រិតនៃការប្រឈមដាក់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានកើនឡើងយ៉ាងឆាប់រហ័ស រឿងទាំងអស់នេះដូចគ្នានឹងប្រតិកម្មជាខ្សែសង្វាក់ ធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូល ស្ថិតលើមាត់ជ្រោះនៃសង្រ្គាមពេញបន្ទុក ។

លោក Putinបន្តថា វដ្តមួយទៀត គឺការប្រឈមដាក់គ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានក្លាយជាការបង្ហូរឈាមគ្នាដ៏អាក្រក់បំផុត ។ មនុស្សជាង ៤ម៉ឺននាក់ បានស្លាប់ ដោយសារសង្រ្គាមនៅហ្កាហ្សា ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ប៉ុន្តែលោកសូមធ្វើការសង្កត់ធ្ងន់ថា ពួកយើងតែងតែប្រឆាំងដាច់ខាតរាល់សកម្មភាពភេរវកម្មទាំងអស់ ។

លោកនិយាយទៀតថា ស្ថានភាពមនុស្សធម៌ កាន់តែធ្ងន់ធ្ងរផងដែរ ខណៈដែលចំនួនជនភៀសខ្លួន និងមនុស្សជម្លៀសខ្លួនបច្ចុប្បន្នកើនឡើងដល់ ១,៥លាននាក់ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm