រ៉ុក្កែតរាប់សិបគ្រាប់របស់ក្រុមហេសបូឡា បានបាញ់ចេញពីលីបង់លើតំបន់ភាគខាងជើងអ៊ីស្រាអែលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្ស ៣នាក់រងរបួស ។
ការផ្ទុះ និងស៊ីរ៉ែនវាយឆ្មក់តាមច្រកអាកាស បានឮលើទីក្រុង Nahariya ពេលដែលរ៉ុក្កែតរាប់សិបគ្រាប់ ត្រូវបានបាញ់សំដៅតំបន់នោះ ។
សេវាកម្មរថយន្តគិលានសង្រ្គោះ និយាយថា កាំជ្រួចផ្លោងធ្លាក់លើផ្លូវនៅជិតភូមិ Klil បណ្តាលឲ្យមនុស្ស ៣នាក់ រងរបួស ។
កងទ័ពអ៊ីស្រាអែល និយាយថា រ៉ុក្កែតប្រហែល ៥០គ្រាប់ ត្រូវបានបញ្ជាក់ថាបានបាញ់ឆ្លងកាត់ព្រំដែនចេញពីលីបង់ចូលទៅកាន់ Galilee ខាងលើ និងតំបន់ Galilee ខាងលិច ក្នុងនោះរ៉ុក្កែតមួយផ្នែកត្រូវនបាញ់ស្កាត់ជាប់ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ។
រយៈពេលប្រហែល ១ម៉ោងក្រោយមក រ៉ុក្កែតមួយក្រុមទៀតរបស់ក្រុមហេសបូឡា ត្រូវបានបាញ់សំដៅលើតំបន់ភាគខាងជើងអ៊ីស្រាអែល ។
សំណុំផ្សែងពីការបាញ់ស្កាត់រ៉ុក្កែត ថតបាននៅក្នុងវីដេអូឃ្លីបចេញពីទីក្រុង Safed ៕


