«ព័ត៌មានមិនពិត» នៃករណីរំលោភ នៅប៉ាគីស្ថាន បញ្ឆេះឲ្យមានចលនាតវ៉ាមែនទែន

2024/10/25 02:01:11 am        72

សម្រាប់នគរបាលប៉ាគីស្ថាន សេចក្ដីរាយការណ៍អំពីការរំលោភ នៅបរិវេណមហាវិទ្យាល័យ ដែលបានរីករាលដាលនៅក្នុងខែនេះ គឺជា «ព័ត៌មានមិនពិត» ដែលបង្កឲ្យមានភាពចលាចល។ ហើយសម្រាប់ពួកនិស្សិតដែលតវ៉ា ការបង្ហោះតាមបណ្តាញសង្គម ផ្តល់នូវការគិតដ៏កម្រជាសាធារណៈមួយ ចំពោះករណីរំលោភបំពានផ្លូវភេទ។

ប៉ុន្តែខណៈដែលការប៉ះទង្គិចគ្នាតាមគណនីបណ្ដាញសង្គម បានសាយភាយចេញពីប្រព័ន្ធអ៊ីនធឺណិត ហើយរាលដាលទៅតាមដងផ្លូវ ភាគីទាំង២ យល់ស្របដូចគ្នាថា ករណីនេះបានបង្កឲ្យកើតជាស្ថានការណ៍អាក្រក់ ដែលនាំឲ្យមានការភ័យខ្លាចពិតប្រាកដ។

នៅឯកន្លែងតវ៉ា កាលពីថ្ងៃទី២១ ខែតុលា ក្នុងទីក្រុង Lahore ភាគខាងកើត ដែលត្រូវបានអាជ្ញាធររុះរើភ្លាមៗ អ្នកតវ៉ាម្នាក់ឈ្មោះ Khadija Shabbir វ័យ ២១ឆ្នាំ បានប្រាប់សារព័ត៌មាន AFP ថា៖ «ក្មេងស្រីដែលទៅបរិវេណសាលារៀន ពិតជាណាស់ មានអារម្មណ៍ទទួលការគំរាមកំហែង»។

មន្ត្រីជាន់ខ្ពស់ លោកស្រី Syeda Shehrbano Naqvi ត្រូវបានតែងតាំងឲ្យទទួលបន្ទុកស៊ើបអង្កេតករណីដែលនគរបាលលើកឡើងដដែលៗថា ត្រូវបានបញ្ឆេះឡើងដោយពាក្យចចាមអារ៉ាម តាមប្រព័ន្ធអ៊ីនធឺណិតដែលមិនអាចផ្ទៀងផ្ទាត់បាន។

ប៉ុន្តែលោកស្រីទទួលស្គាល់ថា ករណីនេះបានប៉ះទង្គិចដល់ផ្លូវអារម្មណ៍ជាក់ស្ដែង ជុំវិញបញ្ហានៃការបៀតបៀនផ្លូវភេទ នៅប៉ាគីស្ថាន ជាប្រទេសគ្រប់គ្រងដោយបុរស ដែលការពិភាក្សាបើកចំហ អំពីការរំលោភបំពាន គឺជារឿងត្រូវបានហាមឃាត់។ លោកស្រីនិយាយថា៖ «យើងទាំងអស់គ្នានៅកន្លែងណាមួយ បានជួបប្រទះនឹងករណីនេះ។ វាជាប្រធានបទដ៏រសើបបំផុត»។

គួរបញ្ជាក់ថា ការតវ៉ានេះបានចាប់ផ្តើមកាលពីដើមខែតុលា ដោយសារការបង្ហោះតាមបណ្ដាញសង្គមជាច្រើនចោទប្រកាន់ថា បុគ្គលិកម្នាក់បានចាប់រំលោភស្ត្រីម្នាក់ នៅក្នុងបន្ទប់ក្រោមដីនៃបរិវេណមហាវិទ្យាល័យ Punjab College ក្នុងទីក្រុង Lahore៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm