ភរិយារបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានធានាឲ្យនៅក្រៅឃុំ

2024/10/25 02:08:02 am        103

លោកស្រី Bushra Bibi ភរិយារបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) នេះ ដោយមានរយៈពេលមួយថ្ងៃបន្ទាប់ពីលោកស្រីត្រូវបានអនុញ្ញាតឲ្យធានាខ្លួន នៅក្នុងសំណុំរឿង ពាក់ព័ន្ធនឹងការលក់អំណោយរបស់រដ្ឋដោយខុសច្បាប់ ដែលការនៅក្រៅឃុំនេះបានបញ្ចប់ការជាប់ពន្ធនាគារប្រមាណជា ៩ខែ។

ការដោះលែងនេះ គឺជាការសម្រាលផ្នែកផ្លូវច្បាប់ដ៏ធំបំផុត សម្រាប់លោក Khan និងគ្រួសាររបស់លោក គិតចាប់តាំងពីលោកត្រូវបាននាំខ្លួនទៅដាក់ពន្ធនាគារ កាលពីខែសីហាឆ្នាំមុន។ លោកស្រី Bibi ដែលត្រូវបានចាប់ខ្លួន កាលពីខែមករា ត្រូវបានដោះលែងពីពន្ធនាគារ Adiala ក្នុងទីក្រុងយោធភូមិ Rawalpindi ជាទីដែលលោក Khan នៅតែជាប់ឃុំដដែល។

ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក បានផ្សាយឲ្យឃើញពីអ្នកគាំទ្រមួយចំនួនតូច បានបោះផ្កាកុលាបទៅលើរថយន្ត SUV ពណ៌ស ២គ្រឿង ដែលដឹកលោកស្រីចេញពីពន្ធនាគារ។ តែយ៉ាងណាក្ដី លោកស្រី Bibi យ៉ាងហោចណាស់ ត្រូវប្រឈមនឹងបណ្ដឹងពុករលួយមួយករណីទៀត ដែលជាប់ទាក់ទងនឹងការទទួលបានដីពីក្រុមហ៊ុនរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ចំណែកលោក Khan ខ្លួនឯងផ្ទាល់ ត្រូវប្រឈមជាមួយករណីជាច្រើនផ្សេងទៀត ក្នុងនោះរួមទាំងការចោទប្រកាន់ពីបទបំពានច្បាប់ប្រឆាំងភេរវកម្ម ដែលត្រូវបានបង្កើតឡើង ចាប់តាំងពីរូបលោកត្រូវបានទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២២ ហើយបានចាប់ផ្តើមចលនាតវ៉ាប្រឆាំងនឹងក្រុមរដ្ឋាភិបាលចម្រុះនៃគូប្រជែងរបស់លោកដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Shehbaz Sharif៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm