នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ប្រទេសកាតា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសមួយនេះ ចាប់តាំងពីអ៊ីស្រាអែលសម្លាប់មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar គឺជាសត្រូវចង់បានបំផុតរបស់ពួកគេ ។
ទីក្រុងវ៉ាស៊ីងតោន សង្ឃឹមការស្លាប់របស់លោក Sinwarកាលពីសប្តាហ៍មុន អាចផ្តល់ជាកម្លាំងជំរុញដល់សន្តិភាព ។
ចាប់តាំងពីកាតា យល់ព្រមធ្វើជាអ្នកសម្របសម្រួលសម្រាប់កិច្ចប្រជុំស្វែងរកបទឈប់បាញ់នៅតំបន់ហ្កាហ្សាកាលពីខែវិច្ឆិកា ឆ្នាំមុន ជម្លោះបានរីករាលដាលដល់ប្រទេសលីបង់ ។
កាលពីថ្ងៃពុធ មាននូវសេចក្តីរាយការណ៍ពីការវាយប្រហារថ្មីលើទីក្រុងកំពង់ផែប្រវត្តិសាស្រ្ត Tyre ដែលចុះបញ្ជីក្នុងអង្គការបេតកភណ្ឌពិភពលោក UNESCO ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ។
ការផ្ទុះអាវុធដាក់គ្នាដ៏តានតឹង បានកើតមានឡើង ស្របពេលទីក្រុងវ៉ាស៊ីងតោន ធ្វើការជំរុញចុងក្រោយសម្រាប់សន្តិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ហើយនិងក្រុមហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ ៕


