នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមេដឹកនាំពិភពលោក បានធ្វើដំណើរមកដល់កិច្ចប្រជុំរកជំនួយមនុស្សធម៌សម្រាប់ប្រទេសលីបង់ដែលរៀបចំឡើងដោយប្រទេសបារាំង ដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីលីបង់លោក Najib Mikati និងប្រធានាធិបតីបារាំងលោក Emmanuel Macron ផងដែរ ។
ប្រទេសមហាអំណាចពិភពលោក កំពុងជួបជុំគ្នានៅក្នុងទីក្រុងប៉ារីស ដោយមានបំណងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសលីបង់ គាំទ្រកងកម្លាំងសន្តិសុខរបស់ពួកគេ និងជំរុញឲ្យមានបទឈប់បាញ់ ប៉ុន្តែសហរដ្ឋអាមេរិក ផ្តោតសំខាន់លើកិច្ចខិតខំខ្លួនឯង ហើយក្រុមមន្រ្តីការទូត និយាយថា ពួកគេរំពឹងដល់វឌ្ឍនភាពរឹងមាំតិចតួចប៉ុណ្ណោះ ។
បារាំងមានទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយលីបង់ ហើយពួកគេបាននឹងកំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីងតោន ព្យាយាមទទួលបានបទឈប់បាញ់ ប៉ុន្តែឥទ្ធិពលរបស់ពួកគេមានដែនកំណត់ ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់កាលពីខែកញ្ញា ដែលបណ្តាលឲ្យមនុស្សជាងមនុស្សរាប់សែននាក់ រត់ភៀសខ្លួន និងមនុស្សជាង ២ពាន់នាក់ ត្រូវបានសម្លាប់ ។
ទីក្រុងប៉ារីស រៀបចំកិច្ចប្រជុំនេះ ដើម្បីជាមធ្យោបាយបង្ហាញថា ពួកគេនៅមានឥទ្ធិពលលើអតីតអាណាព្យាបាលរបស់ខ្លួនមួយនេះ ប៉ុន្តែស្របពេលដែលគណៈប្រតិភូមចំនួន ៧០រូប និងអង្គការអន្តរជាតិចំនួន ១៥ ត្រូវបានតំណាងនោះ ក្រុមរដ្ឋមន្រ្តីសំខាន់ៗតិចតួចប៉ុណ្ណោះ ចូលរួមកិច្ចប្រជុំមួយនេះ ។
ដោយឡែក អ៊ីស្រាអែល ដែលនាយករដ្ឋមន្រ្តីរបស់ពួកគេលោក Benjamin Netanyahu រិះគន់បណ្តើមគំនិតមួយនេះ ឬប្រទេសអ៊ីរ៉ង ពុំត្រូវបានបញ្ជើញឲ្យចូលរួមកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នេះឡើយ ៕


