ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU)លោក Josep Borrell និយាយប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងកិច្ចប្រជុំនៅទីក្រុងប៉ារីសដែលមានគោលដៅរៃអង្គាសជំនួយមនុស្សធម៌សម្រាប់ប្រទេសលីបង់ថា EU នឹងផ្តល់ជំនួយ ២០លានអឺរ៉ូ សម្រាប់ឆ្នាំនេះ និង ៤០លានអឺរ៉ូបន្ថែមទៀត សម្រាប់ឆ្នាំក្រោយ ។
លោក Borrell និយាយថា កងទ័ពលីបង់ត្រូវការការគាំទ្រច្រើន ។ បើសិនជាពួកយើងចង់ឲ្យពួកគេអាចការពារព្រំដែន និងអធិបតេយ្យភាពប្រទេសរបស់ពួកគេបាន ពួកគេគួរតែទទួលបានការបណ្តុះបណ្តាលល្អជាងនេះ និងបំពាក់គ្រឿងយុទ្ធោករណ៍ប្រសើរជាងនេះ ។
ពេលសួរពីតួនាទីរបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ(UNIFIL) លោក Borrell និយាយថា ពួកគេគួរធ្វើការនៅក្នុងអាណត្តិ UN បច្ចុប្បន្នរបស់ពួកគេ ។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសមហាអំណាចពិភពលោក កំពុងជួបជុំគ្នានៅក្នុងទីក្រុងប៉ារីស ដោយមានបំណងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសលីបង់ គាំទ្រកងកម្លាំងសន្តិសុខរបស់ពួកគេ និងជំរុញឲ្យមានបទឈប់បាញ់ ប៉ុន្តែសហរដ្ឋអាមេរិក ផ្តោតសំខាន់លើកិច្ចខិតខំខ្លួនឯង ហើយក្រុមមន្រ្តីការទូត និយាយថា ពួកគេរំពឹងដល់វឌ្ឍនភាពរឹងមាំតិចតួចប៉ុណ្ណោះ ៕

