ចារកម្មអ៊ុយក្រែន៖ អង្គភាពកូរ៉េខាងជើង បានស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី រួចរាល់ហើយ

2024/10/25 03:50:24 pm        151

សេវាចារកម្មយោធារបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ តុលា) ថា អង្គភាពកូរ៉េខាងជើង ក្រុមដំបូងដែលបានបណ្តុះបណ្តាលនៅក្នុងប្រទេសរុស្ស៊ី ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ព្រំដែន ឃើស (Kursk) របស់រុស្ស៊ី ដែលកងកម្លាំងអ៊ុយក្រែន បានបើកការលុកលុយដ៏ធំនៅក្នុងខែសីហា។

វិមានក្រឹមឡាំង ធ្លាប់បានច្រានចោលរបាយការណ៍អំពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើង ថាជា "ព័ត៌មានក្លែងក្លាយ" ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នេះជារឿងផ្ទៃក្នុងរបស់ទីក្រុងមូស្គូប៉ុណ្ណោះ ដែលថាសន្ធិសញ្ញាភាពជាដៃគូជាមួយទីក្រុងព្យុងយ៉ាង ត្រូវអនុវត្តដោយរបៀបណា។

លោក ពូទីន មិនបានបដិសេធថា កងទ័ពកូរ៉េខាងជើងបច្ចុប្បន្នស្ថិតនៅរុស្ស៊ីនោះទេ។ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង កាន់តែស៊ីជម្រៅ បន្ទាប់ពីរុស្ស៊ី បានបើកប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយនៅក្នុងខែមិថុនា។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អង្គភាពដំបូងនៃយោធាកូរ៉េខាងជើង ដែលត្រូវបានហ្វឹកហាត់នៅទីលានហ្វឹកហាត់ភាគខាងកើតរុស្ស៊ី បានទៅដល់តំបន់ប្រយុទ្ធនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនរួចហើយ ហើយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ វត្តមានរបស់ពួកគេត្រូវបានកត់ត្រានៅក្នុង តំបន់ Kursk"។

ចារកម្មអ៊ុយក្រែនបន្ថែមថា ទាហានកូរ៉េខាងជើងសរុបប្រហែល ១២.០០០នាក់ រួមទាំងមន្រ្តី ៥០០នាក់ និងឧត្តមសេនីយ៍ ៣នាក់ បានស្ថិតនៅក្នុងប្រទេសរុស្ស៊ីរួចហើយ ហើយការបណ្តុះបណ្តាលកំពុងធ្វើឡើងនៅលើមូលដ្ឋានយោធាចំនួនប្រាំ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm