លោកប្រធានាធិបតី Vladimir Putin ទំនងនិយាយថាទាហានកូរ៉េខាងជើងស្ថិតក្នុងប្រទេសរុស្ស៊ីមែន

2024/10/25 03:59:08 pm        220

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir V. Putin) ទំនងជាទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទាហានកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដោយបានធ្វើអត្ថាធិប្បាយជាលើកដំបូងលើការវាយតម្លៃរបស់ក្រុមមន្ត្រីបស្ចិមលោកថាប្រទេសឯកាមួយនៅអាស៊ី បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

លោកបាននិយាយប៉ុន្មានម៉ោងបន្ទាប់ពីសភាជាន់ទាបរបស់រុស្ស៊ីបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយកូរ៉េខាងជើងដែលលោក Putin បានចុះហត្ថលេខាជាមួយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង នៅពេលលោក Putin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានឃើញភស្តុតាងដែលថាកូរ៉េខាងជើងបានបញ្ជូនទាហានចំនួន៣.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការដាក់ពង្រាយដែលអាចមាននៅក្នុងប្រទេសអ៊ុយក្រែន ជាវិធានការមួយដែលអាចបង្ហាញពីបញ្ហាប្រឈមជាមូលដ្ឋានសម្រាប់អ៊ុយក្រែនដោយសារតែកង្វះកម្លាំងទ័ពរបស់ខ្លួន។ជាមួយគ្នានោះអាមេរិកបានព្រមានថាបើពិតជាមានទាហានកូរ៉េខាងជើងនៅអ៊ុយក្រែនមែន នោះនឹងក្លាយជាគោលដៅវាយប្រហារ។  

លោកបានអះអាងជាថ្មីទៀតថា លោកខាងលិចបានដុតបញ្ឆេះឲ្យវិបត្តិអ៊ុយក្រែនរាលដាលខ្លាំង ហើយថា ក្រុមមន្ត្រី និងអ្នកបណ្ដុះបណ្ដាលកងទ័ពរបស់ណាតូបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន។

នោះគឺជាការបោះឆ្នោតប្រថាប់ត្រា ប៉ុន្តែលោក Putin បានប្រើដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយកូរ៉េខាងជើង ហើយបានបញ្ជូនសញ្ញាថាលោកកំពុងទាក់ទាញសម្ព័ន្ធមិត្តដែលនឹងជំរុញឲ្យមានការប្រឈមដាក់គ្នាកាន់តែខ្លាំងជាមួយលោកខាងលិច។

លោកថាថ្ងៃនេះ យើងបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញារបស់យើងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រដែលមានចែងក្នុងមាត្រា៤។ លោកកំពុងសំដៅទៅឃ្លាមួយដែលចែងថាប្រទេសណាមួយត្រូវដាក់ក្នុងស្ថានភាពនៃសង្រ្គាមដោយការឈ្លានពានដោយប្រដាប់អាវុធ នោះប្រទេសមួយទៀតនឹងផ្តល់យោធានិងជំនួយផ្សេងទៀតតាមគ្រប់មធ្យោបាយរបស់ខ្លួនដោយមិនបង្អែបង្អង់ឡើយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm