ក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្ដីពី បច្ចេកទេសថ្មី និងការប្រើប្រាស់ផលិតផល​កៅស៊ូក្រាលថ្នល់

2024/10/25 09:18:07 am        345

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែតុលា ម្សិលម៉ិញនេះ បានសហការ​ជាមួយ​ក្រុមហ៊ុន ធីបកូ អេសហ្វស(ខេមបូឌា) ខមភេនី លីមីធីត - Tipco Asphalt (Cambodia) Company Limited ក្នុងការរៀបចំសិក្ខាសាលាស្ដីពី “បច្ចេកទេសថ្មី និងការប្រើ​ប្រាស់ផ​លិត​ផល​កៅ​ស៊ូ​ក្រាលថ្នល់(Asphalt)-Latest Improvement and Applications of Asphalt Products”។

សិក្ខាសាលាស្តីពី “បច្ចេកទេសថ្មី និងការប្រើប្រាស់ផលិតផលកៅស៊ូក្រាលថ្នល់(Asphalt)-Latest Improvement and Applications of Asphalt Products” ជាសិក្ខាសាលាថ្មីមួយ ដែល​រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងវិស័យឯកជន។ សិក្ខាសាលា រៀបចំ​ឡើង​ក្រោមការដឹកនាំ ដោយ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និង​ដឹកជញ្ជូន តំណាង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរួមទាំងវត្តមាន ឯកឧត្ដម​អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី​បច្ចេក​ទេស​របស់នាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួង ព្រមទាំងសិក្ខាកាម​ជំនាញ​​មក​ពី​វិស័យ​ឯក​ជន​ជា​ច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និង​ផ្ដល់​ឱកាស​ដល់មន្រ្តីបច្ចេកទេស និងសិក្ខាកាមជំនាញក្នុងវិស័យឯកជន ស្វែងយល់បន្ថែម​អំពី​បច្ចេក​ទេសថ្មីៗក្នុងការប្រើប្រាស់ផលិតផលកៅស៊ូ Asphalt សម្រាប់ជាគុណ​ប្រយោជន៍​ដល់​ការ​អនុវត្ត​ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅ​ធានា​បាន​នូវគុណភាពខ្ពស់ មានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងសន្សំសំចៃធនធាន និងថវិកា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្រុមហ៊ុនបានបង្ហាញអំពី Performance Grade-(PG Grade) ដែលជា​ចំណាត់​ថ្នាក់​កៅស៊ូ​ថ្មី​ជំ​នួ​ស​ឱ្យ Penetration Grade ជាមួយនឹងរបកគំហើញថ្មីនៃប្រភេទកៅស៊ូ Bitumen(40-50) និង កៅស៊ូ​ EcoPrime ដែលមានគុណភាពល្អ អាចទប់ទល់ទៅនឹងទម្ងន់ចរាចរណ៍ច្រើនលើសលប់ និង​ទប់ទល់ជាមួយអាកាសធាតុក្ដៅខ្លាំង បានល្អប្រសើរជាងប្រភេទកៅស៊ូ AC(60-70) ដែល​មាន​អត្ថ​ប្រយោជន៍ដូចជា អាយុកាលគុណភាពផ្លូវវែង កាត់បន្ថយចំណាយក្នុងការជួសជុល និងថែទាំ និងកាត់បន្ថយកម្រាស់កៅស៊ូ ដោយរក្សាបាននូវគុណភាពល្អជាង។ ជាក់ស្ដែង​នៅ​ក្នុង​ព្រះរាជា​ណាចក្រកម្ពុជា ការប្រើប្រាស់ប្រភេទកៅស៊ូ Bitumen(40-50) នៅលើគម្រោង​មួយ​ចំនួន​ដូចជា ផ្លូវក្នុងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ព្រលានយន្ដហោះព្រះសីហនុ និងផ្លូវជាតិលេខ៧១C ជាដើម៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
2026/04/29 09:06:29 pm        1
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៦ មានភាពល្អប្រសើរ
2026/04/29 06:35:38 pm        1
មន្រ្តីក្រសួងបរិស្ថានបានធ្វើការល្បាតចំនួន ៨៤លើក និងបង្រ្កាបបទល្មើសបានចំនួន២៧ករណី ក្នុងខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅឧទ្យានជាតិជូរភ្នំក្រវាញ
2026/04/29 06:19:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ

2026/04/29 09:11:09 pm
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
2026/04/29 09:06:29 pm
​រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
2026/04/29 08:39:17 pm
​ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
2026/04/29 08:34:15 pm
​ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
2026/04/29 08:24:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/29 06:53:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/25 12:21:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/28 11:30:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/29 02:13:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am