ការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុរវាងអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរក្នុងបរិបទកូវីដ ១៩

2021/10/13 05:26:29 pm        118

ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនអាមេរិកខាងជើងត្រូវបានគេរំពឹងថានឹងមានភាពប្រសើរជាងគេនៅក្នុងពិភពលោកដោយសារការងើបឡើងវិញនៃទីផ្សារដឹកជញ្ជូនក្នុងស្រុកនៅប្រទេសអាមេរិក។ ការបើកទីផ្សារអាមេរិកស្របពេលការផ្តល់ថ្នាំចាក់បង្ការកូវីដ ១៩ ដល់ភ្ញៀវអ្នកដំណើរនឹងចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំ ២០២១ កត្តានេះជំរុញឲ្យសកម្មភាពពាណិជ្ជកម្មមានការងើបឡើងវិញឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។

ឧស្សាហកម្មអាមេរិកបានចាប់ផ្តើមមានសញ្ញាវិជ្ជមាននៅត្រីមាសទី ២ នៃឆ្នាំ ២០២១ ហើយនឹងក្លាយជាទឹកដីហិរញ្ញវត្ថុមានសញ្ញាវិជ្ជមាននៅឆ្នាំ ២០២២ ជាមួយនឹងការរំពឹងទុកលើប្រាក់ចំណេញ ៩,៩ ពាន់លានដុល្លារ។

ក្រុមហ៊ុនដឹកជញ្ជូននៅអ៊ឺរ៉ុបបានប្រមើលមើលថាការខាតបង់របស់ពួកគេនឹងធ្លាក់ចុះពី ២០,៩ ពាន់លានដុល្លារនៅឆ្នាំ ២០២១ មកនៅត្រឹម ៩,២ ពាន់លានដុល្លារនៅឆ្នាំ ២០២២។ ទោះជាយ៉ាងណាគេនៅមានតំរូវការពេលវេលាវែងមួយដែលប្រឈមនឹងភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃចរាចរអ្នកដំណើរក្នុងតំបន់អឺរ៉ុប។ ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ី-ប៉ាស៊ីហ្វិកត្រូវបានគេរំពឹងថានឹងខាតបង់ពី ១១,២ ពាន់លានដុល្លារនៅឆ្នាំ ២០២១ រហូតដល់ ២,៤ ពាន់លានដុល្លារនៅឆ្នាំ ២០២២ ។ ការខាតបង់អាចធ្លាក់ចុះបន្តិចវិញដោយគេរំពឹងថាទៅលើប្រទេសចិននឹងបើកទីផ្សារធំៗក្នុងស្រុកឲ្យដំណើរការជាប្រក្រតីឡើងវិញ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរក្នុងតំបន់ទទួលផលមិនសមាមាត្រទេបើប្រៀបជាមួយក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសដែលកំពុងមានភាពលេចធ្លោ និងមមាញឹកជាទីបំផុត ។

ការចាក់វ៉ាក់សាំងកំពុងបង្ហាញថាជាកត្តាជំរុញដ៏សំខាន់សម្រាប់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយវិធានការត្រួតពិនិត្យនៅតាមព្រំដែន នៅប្រទេស

កំពុងអភិវឌ្ឍន៍បានផ្តល់នូវទំនុកចិត្តដល់រដ្ឋាភិបាលក្នុងការបើកច្រកព្រំដែនឡើងវិញនិងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ។ ផ្នែកខ្លះនៅក្នុងពិភពលោកដែលទទួលបានការចែកចាយវ៉ាក់សាំងបានចំនួនតិចបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវចំណាយពេលវេលាយូរក្នុងការស្តារសេវាកម្មអាកាសចរណ៍ស៊ីវិលឲ្យងើបឡើងវិញ។

ក្នុងបរិបទកូវីដ ១៩ តម្លៃប្រេងកាតយន្តហោះគឺជាដង្ហើម និងឆ្អឹងខ្នងតែមួយគត់សម្រាប់សេវាកម្មអាកាសចរណ៍នៅឆ្នាំ ២០២០ កន្លងទៅនេះ។ ប្រងកាតបានធ្លាក់ថ្លៃមកត្រឹម ៤៦.៦ ដុល្លារ/ធុង ក្នុងឆ្នាំ ២០២០ បើប្រៀបធៀបតម្លៃប្រេងយន្តហោះក្នុងឆ្នាំ ២០១៩ មានតម្លៃរហូតដល់ទៅ៧៧ ដុល្លារ/ធុង ។ តម្លៃប្រេងកាតបានកើនឡើងជាមធ្យម ៧៤.៥ ដុល្លារ/ធុង នៅក្នុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតដល់ ៧៧.៨ ដុល្លារ/ ធុង នៅឆ្នាំ ២០២២ ខាងមុខ ។ 

អគ្គនាយក IATA សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបាននិយាយថាៈ វិបត្តិកូវីដ -១៩ ជាវិបត្តិដ៏ធំបំផុតដែលក្រុមហ៊ុនអាកាសចរណ៍ត្រូវប្រឈមនឹងការខាតបង់ដ៏ធំធេង ។ ក្នុងកំឡុងឆ្នាំ ២០២០-២០២២ ការខាតបង់ថវិកាសរុបអាចកើនឡើងដល់ ២០០ ពាន់លានដុល្លារ ។ ដើម្បីរស់រានមានជីវិតក្រុមហ៊ុនអាកាសចរណ៍បានកាត់បន្ថយការចំណាយយ៉ាងច្រើននិង កាត់បន្ថយបុគ្គលិករបស់ខ្លួនដើម្បីសម្របខ្លួនទៅនឹងវិបត្តិដែលកំពុងញាំញីពិភពលោក ។ ការខាតបង់មានចំនួន ១៣៧.៧ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ត្រូវកាត់បន្ថយមកនៅ ៥២ ពាន់លានដុល្លារនៅឆ្នាំនេះហើយបន្តកាត់បន្ថយរហូតដល់ ១២ ពាន់លានដុល្លារនៅឆ្នាំ ២០២២ នេះជាដំណើរខាតបង់របស់យើងក្នុងខណះត្រូវឆ្លងកាត់ចំណុចជ្រៅនិងក្តៅបំផុតនៃជំងឺរាតត្បាតកូវីដ -១៩ ។ កំឡុងពេលបញ្ហាធ្ងន់ធ្ងរនៅតែប្រឈម ផ្លូវឆ្ពោះទៅរកការងើបឡើងវិញកំពុងត្រូវបានគេ

មើលឃើញដោយលំបាកពីវិស័យអាកាសចរណ៍ស៊ីវិលដែលកំពុងបង្ហាញពីភាពអត់ធ្មត់របស់ខ្លួន ។ សេវាកម្មដឹកទំនិញតាមផ្លូវអាកាសកំពុងដំណើរការល្អហើយការធ្វើដំណើរក្នុងស្រុកនឹងឈានដល់កម្រិតមួយនៅមុនពេលមានវិបត្តិ នៅឆ្នាំ ២០២២ ចំនួនអ្នកដំណើរសរុបត្រូវបាន

គេរំពឹងថានឹងកើនឡើងដល់ ២,៣ ពាន់លាននាក់នៅឆ្នាំ ២០២១ ចំនួននេះនឹងកើនឡើងដល់ ៣,៤ ពាន់លាននាក់នៅឆ្នាំ ២០២២ ដែលជាចំនួនអ្នកដំណើរមានភាពប្រហាក់ប្រហែលនឹងចំនួនអ្នកដំណើរនៅឆ្នាំ ២០១៤ មួយវិញទៀតចំនួននេះនៅមានកំរឹតទាបជាងចំនួនអ្នកធ្វើដំណើររហូតដល់៤,៥ ពាន់លាននាក់នៅឆ្នាំ ២០១៩ ។

តំរូវការពាណិជ្ជកម្មដ៏រឹងមាំបាននាំទៅដល់សេវាកម្មដឹកទំនិញតាមផ្លូវអាកាសត្រូវបានគេរំពឹងថាក្នុងឆ្នាំ ២០២១ មានកម្រិត ៧,៩ ភាគរយខ្ពស់ជាងកម្រិតឆ្នាំ ២០១៩ ដោយកើនឡើងដល់ ១៣,២ ភាគរយ ។

ថ្វីត្បិតតែខាតបង់ប្រាក់ចំនួន ២០១ ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មអាកាសចរណ៍ (២០២០-២០២២) សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិបានបង្ហាញពីលទ្ធផលប្រសើរឡើងសម្រាប់វិស័យអាកាសចរណ៍ក្នុងកំឡុងពេលវិបត្តិកូវីដ ១៩ ដែលកំពុងនៅបន្តឆ្លងរីករាលដាល។

លោក Olivier Jankovec អគ្គនាយក ACI EUROPE បានមានប្រសាសន៍ថាៈ យើងគួរចងចាំថានៅទីបំផុតក្រុមហ៊ុនអាកាសចរអាចមានលទ្ធភាពបង់កំរៃសេវាកម្មអាកាសយានដ្ឋាន ។ ក្រុមហ៊ុនអាកាសចរនៅបន្តសងប្រាក់ថ្លៃសំបុត្រយន្តហោះទៅឲ្យអតិថិជនរបស់ខ្លួនបើទោះជាពួកគេបានបដិសេដមិនព្រមធ្វើដំណើរតាមយន្តហោះក្នុងបរិបទកូវីដ ប្រការនេះបានធ្វើឲ្យក្រុមហ៊ុនអាកាសចរត្រូវរក្សាបំណុលដែលជាផលប្រយោជន៍របស់អតិថិជនជារៀងរហូត ។ 

ជាលទ្ធផលខាងលើអាកាសយានដ្ឋាននៅអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិវិនិយោគហើយមាននិយោជកជាច្រើនមិនអាចស្តារហិរញ្ញាវត្ថុឡើងវិញបានទេ លុះត្រាតែរដ្ឋមានឆន្ទៈក្នុងការជួយទូទាត់សំណងវិនិយោគអាកាសយានដ្ឋាន ។ យោងតាម ACI-EU បានលើកឡើងថាការស្នើសុំឲ្យមានការកាត់បន្ថយកំរៃសេវាកម្មអាកាសយានដ្ឋានជាសំពាធបង្ខំឲ្យអាកាសយានដ្ឋានជួបបញ្ហាប្រឈមកង្វះហិរញ្ញវត្ថុបន្ថែមទៀត ពីព្រោះដោយសារតែ IATA បានគឹតតែទៅលើផលប្រយោជន៍ផ្តាច់មុខរបស់ក្រុមហ៊ុនអាកាសចរ។ ការគិតកំរៃសេវាកម្មអាកាសយានដ្ឋានឲ្យមានកំរឹតទាបមិនអាចរាប់បញ្ចូលថានឹងរាំងផ្ទប់ក្រុមហ៊ុនអាកាសចរណ៍មិនឲ្យដំឡើងតម្លៃសំបុត្រយន្តហោះបាននោះទេ នេះហើយជាទំនាស់ផលប្រយោជន៍ពាណិជ្ជកម្មក្នុងបរិបទកូវីដ ១៩ រវាងក្រុមហ៊ុនអាកាសចរ និងសេវាកម្មអាកាសយានដ្ឋាន។

ខណៈពេលដែលកំណើនចរាចរផ្លូវអាកាសបានចាប់ផ្តើមកើនឡើងចាប់តាំងពីខែមិថុនាទស្សនវិស័យហិរញ្ញវត្ថុនៅតែអាប់អួរព្រោះអាកាសយានដ្ឋានភាគច្រើននៅទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងថវិកាចំណាយមានកំរឹតខ្ពស់ជាងប្រាក់ចំណូលដែលទទួលបានមានកំរឹតទាប ។

ថវិការចំណាយបានហក់ឡើងខ្ពស់បណ្តាលមកពីអាកាសយានដ្ឋានមានតំរូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងកែលំអរសេវាកម្មដើម្បីបំពេញតំរូវការស្របតាមបទដ្ឋានខ្ពស់របស់ក្រុមហ៊ុនអាកាសចរខណៈឱកាសនៅតែមិនអាចបង្កើនប្រាក់ចំណូលឲ្យស្មើនឹងតំរូវការចំណាយរបស់អាកាសយានដ្ឋាន៕

វរសេនីយ៍ទោ ឃួន ថោងស៊ីននាយមជ្ឈមណ្ឌលស្រាវជ្រាវ ចងក្រងឯកសារ បញ្ជាការដ្ឋានកងទ័ពជើងអាកាស

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        263
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        305
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        284

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm