ក្រុមអ្នកគាំទ្រលោកស្រី Harris និងលោកTrump រិះគន់សុន្ទរកថានយោបាយថាជាការខកចិត្ត និងថាស្ដង់ដារអាមេរិកធ្លាក់ចុះ

2024/10/25 05:56:44 pm        122

ដោយនៅសល់ពេលមិនដល់ជាងពីរសប្តាហ៍រហូតដល់ការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump កំពុងបង្កើនការប្រមាថរបស់លោកលើអនុប្រធានាធិបតីលោកស្រី Kamala Harris ។

ថ្មីៗនេះ លោកTrump បានហៅលោកស្រីថាជាមនុស្សប្រមឹក និងញៀនថ្នាំ ក្នុងអំឡុងពេលព្រឹត្តិការណ៍យុទ្ធនាការមួយនៅ ទីក្រុង គ្រីន ស្បូរ៉ូ (Greensboro) រដ្ឋ North Carolina ។

អាជីវករម្នាក់មានឈ្មោះ Disha Williams មកពីរដ្ឋ South Carolina បាននិយាយថាការប្រើពាក្យសម្ដីបែបនេះមិនមែនជារឿងល្អមើលទេ។

ខ្ញុំគ្រាន់តែមានអារម្មណ៍ថាស្ដង់ដារបានធ្លាក់ចុះទាបខ្លាំងណាស់ ហើយមើលទៅអាក្រក់ណាស់ចំពោះប្រទេសផ្សេងទៀត។ យើងតែងតែគិតថាសហរដ្ឋអាមេរិកមានស្តង់ដារខ្ពស់។

ប្រជាពលរដ្ឋ ម្នាក់ទៀត ឈ្មោះ Jer-Lyn Benjamin ជាអ្នកស្រុក Atlanta បាននិយាយថា លោកTrump កំពុងវាយប្រហារលើលោកស្រី Harris ព្រោះលោកពុំមានអ្វីត្រូវបន្តទៅមុខទៀតទេ ។

រឿងតែមួយគត់ដែលលោកចេះ គឺការជេរប្រមាថ ហើយវាយប្រហារនិងលើកឈ្មោះរបស់លោកស្រី ព្រោះលោកគ្មានគោលនយោបាយ និងបន្ទោសបង្អាប់ស្ត្រីស្បែកខ្មៅ។  

ក្នុងអំឡុងយុទ្ធនាការថ្មីៗនេះ លោកស្រី Harris បានហៅលោក Trump ថាជាពួកហ្វាស៊ីសនិយម និងជាបុគ្គលគ្រោះថ្នាក់ដល់សុខុមាលភាព និងសុវត្ថិភាពរបស់អាមេរិក។

បុរសវ័យ២៧ ឆ្នាំ Bryce Bedsun មកពីរដ្ឋ Arizona គិតថាការចោទប្រកាន់ថាជាពួកហ្វាស៊ីសគឺជាកលល្បិចគួរឱ្យខ្លាច។លោកថា តាមពិតទៅ នេះជារបៀបវារៈសម្រាប់បេក្ខជនវាយប្រហារយកប្រជាប្រិយភាពរៀងៗខ្លួនប៉ុណ្ណោះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm