ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ដែលកំពុងប្រយុទ្ធនៅប្រទេសបួរគីណាហ្វាសូ កំពុងធ្វើយុទ្ធនាការដើម្បីពង្រីកការបោះជំហានរបស់ពួកគេនៅអាហ្វ្រិកខាងលិច។
ប្រភពព័ត៌មានចំនួនប្រាំពីរ រួមមានទាំងមន្ត្រីសន្តិសុខ និងអ្នកការទូតប្រទេសហ្គាណា បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមអ្នកប្រយុទ្ធកំពុងប្រើប្រាស់ភាគខាងជើងរបស់ប្រទេសហ្គាណាដោយផ្ទាល់ជាមូលដ្ឋានដឹកជញ្ជូន និងសម្រាប់ការស្តុកទុកការផ្គត់ផ្គង់។

មូលដ្ឋាន នឹងស្តុកទុកស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រឿងផ្ទុះ ព្រមទាំងសម្រាប់ទទួលអ្នកប្រយុទ្ធដែលរងរបួសត្រូវព្យាបាលនៅមន្ទីរពេទ្យ។
ប្រទេសបួរគីណាហ្វាសូ បានបាត់បង់ការគ្រប់គ្រងទឹកដីរបស់ខ្លួនជាងពាក់កណ្តាល ខណៈក្រុមគាំទ្រក្រុមអាល់កៃដា ដែលគេស្គាល់ថា JNIM ទទួលបានដែនដីនោះ។

អ្នកជំនាញនិយាយថា នោះគឺជាហានិភ័យ ដែលអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធ ចាក់ឫសនៅក្នុងប្រទេសហ្គាណា។