សមាជិកក្រុមជនអន្ធពាល៥០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទីក្រុងឆ្នេរ ប្រទេសហៃទី

2024/10/25 07:07:01 pm        146

អាជ្ញាធរប្រទេសហៃទី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់សមាជិកក្រុមជនអន្ធពាលចំនួន៥០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទីក្រុងឆ្នេរ Arcahaie ភាគខាងលិចប្រទេសហៃទី។

លោកវីន័រ រ៉េណេ( Wilner Rene) មន្ត្រីមកពីទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសហៃទី បាននិយាយថា ខណៈជនអន្ធពាលភាគច្រើន ត្រូវបាននគរបាលបាញ់ ប៉ុន្តែយ៉ាងហោចណាស់មនុស្សជាង១០នាក់ បានលង់ទឹកស្លាប់ នៅពេលដែលទូករបស់ពួកគេមានផ្ទុកគ្រាប់រំសេវសម្រាប់ក្រុមជនអន្ធពាលវាយប្រហារនៅទីក្រុង បានបុកថ្មប៉ប្រះទឹក ហើយបានក្រឡាប់។

លោក Rene និយាយថា ការវាយប្រហារកើតឡើងនៅទីក្រុងឆ្នេរ Arcahaie ស្ថិតនៅចម្ងាយប្រហែល៥០ គីឡូម៉ែត្រភាគពាយព្យរដ្ឋធានី ព័រ ពូប្រាំង។

អ្នកវាយប្រហារប្រដាប់អាវុធ កាលពីពេលដំបូង បានលាក់ខ្លួននៅក្នុងតំបន់ក្បែរៗនោះ មុនពេលត្រូវបានរកឃើញដោយនគរបាល។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃរលកអំពើហិង្សារាលដាល ដែលបានញាំញីនៅក្នុងប្រទេសហៃទី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញដោយវិបត្តិនយោបាយ និងវិបត្តិសង្គម កាន់តែជ្រៅឡើង។

ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី លោក ចូវេនែល ម៉ៅអ៊ីស(Jovenel Moise) ក្នុងឆ្នាំ២០២១ ប្រទេសហៃទី បានប្រឈមមុខទៅនឹងការខ្វះឥទ្ធិពលដែលបានធ្វើឲ្យក្រុមជនអន្ធពាលប្រដាប់អាវុធ ដណ្តើមការគ្រប់គ្រងនៅផ្នែកធំៗរបស់ទីក្រុង ជាពិសេសនៅទីក្រុងព័រអូប្រាំង។ គួបផ្សំទៅនឹងកង្វះធនធានជាមូលដ្ឋាន អំពើហិង្សាបានបណ្តាលឲ្យប្រជាជនជាង ៧០០.០០០នាក់ភៀសខ្លួន ហើយមនុស្សរាប់ពាន់នាក់ស្លាប់ និងបានបង្កឲ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm