ក្រុមពេទ្យខេត្តកណ្តាលនឹងអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកញ្រ្ជឹល ស្អូចជូនកុមារ​តាមភូមិនៅដើម​ខែវិច្ឆិកានេះ

2024/10/25 07:29:12 pm        206

អនុវត្តតាមការណែនាំក្រសួងសុខាភិបាល ក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ បណ្តាក្រុមគ្រូពេទ្យ និង​មន្ត្រី​សុខាភិបាលនានានៅទូទាំងខេត្តកណ្តាល ក៏ដូចក្រុមមន្ត្រីសុខាភិបាល​នានា​នៅ​ទូទាំង​ប្រទេស នឹងបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្អូច ជូនកូនតូច​ដែល​មាន​អាយុ​ចាប់​ពី​៩ខែ ដល់៥ឆ្នាំ នៅតាមឃុំសង្កាត់ ភូមិ សហគមន៍ ដើម្បីការពារការស្លាប់ ការពារការ​កើត​ជំងឺ​នានា​ទៀត និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។

លោកទន្តបណ្ឌិត ហម សុផល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ បាន​ថ្លែង​ប្រាប់​BTV នៅថ្ងៃទី២៥ ខែតុលានេះ ថា នៅពេលនេះការិយាល័យសុខាភិបាលស្រុក បាន​ទទួល​សម្ភារៈ និងថ្នាំវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល ស្អូចអស់ហើយ ហើយក៏​បាន​រៀបចំ​បែង​ចែក​ជូន​ទៅ​តាម​មណ្ឌល​សុខភាពតាមឃុំសង្កាត់អស់ហើយដែរ ហើយ នៅថ្ងៃទី១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានេះ ក្រុម​មន្ត្រីសុខាភិបាល និងក្រុមពេទ្យនៅតាមណ្ឌលសុខភាពនានានោះ នឹង​ចុះដា​ក់​ប៉ុស្តិ៍​ផ្តល់​ថ្នាំ​បង្ការ​នេះ នៅតាមភូមិ សហគមន៍ដែលនៅជិតខ្នងផ្ទះរបស់ពលរដ្ឋ។

បើតាមក្រុមពេទ្យតាមមណ្ឌលសុខភាព និងចៅសង្កាត់តាក្តុល បានថ្លែងថា នៅពេលនេះ ក្រុម​ពេទ្យ និងក្រុមការងារនៅតាមឃុំសង្កាត់ មានមេភូមិ និងមន្ត្រីស្ម័គ្រចិត្តភូមិនានាទៀត បាន​ចុះ​ផ្សព្វ​ផ្សាយ​តាម​ខ្នងផ្ទះជាបណ្តើរៗ ហើយនៅតាមមណ្ឌលសុខភាព និងតាមឃុំសង្កាត់នានា ក៏បាន​លើក​​ស្លាកបដាផ្សព្វផ្សាយឲ្យអណាព្យាបាល មាតាបិតានានានាំកូនតូចអាយុ៩ខែ ដល់៥ឆ្នាំ មក​ទទួលថ្នាំបង្ការជំងឺកញ្ជ្រឹលស្អូចដោយឥតគិតថ្លៃនៅដើមខែវិច្ឆិកានេះទាំងអស់គ្នា បើទោះ​កូន​តូច​នោះ មិនធ្លាប់ចាក់ ឬ ធ្លាប់បានចាក់វ៉ាក់សាំងនេះពីមុនមកក៏ដោយ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល ដោយមានការផ្តល់ជំនួយគាំទ្រពីអង្គការសុខភាពពិភពលោក WHO , Gavi, unicef, មូលនិធីក្លិនតុន អង្គការ Australian Aid ប្រកាស​ផ្តល់​ថ្នាំ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល ស្អូចនេះ ជូនកូនតូចអាយុចន្លោះ៩ខែ ទៅដល់៥ឆ្នាំ ដែលថ្នាំវ៉ាក់សាំងនេះ មាន​ប្រសិទ្ធ​ភាព និងធនាបាននូវការការពារការស្លាប់ ការពារជំងឺងងឹតភ្នែក ថ្នង់ រលាកខួរក្បាល រលាក​សួត ការពារបេះដូងពីកំណើត និងជំងឺអន់ថយស្មារតីជាដើម៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm