ក្រសួងបរិស្ថាន​ និងUSAID ​រួមគ្នា​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម

2021/04/27 09:59:58 am        23

ភ្នំពេញ ៖ ​ក្រសួងបរិស្ថាន និង USAID នៅ​​ព្រឹក​ថ្ងៃទី ២២ កញ្ញា​ឆ្នាំ ២០២០​នេះ បាន​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម​។ ​តាមរយៈ​យុទ្ធនាការ​នេះ គឺធ្វើ​ឡើង​ដោយមាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​សារៈសំខាន់ ក៏ដូចជា​ការចូលរួម​ក្នុង​ការ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​។


សម្រាប់​ការបើក​យុទ្ធនាការ​ នា​ព្រឹក​នេះ លោកស្រី វី​ណា រេ​ដ​ឌី នាយិកា​បេសកកម្ម USAID លើកឡើងថា ​យុទ្ធនាការ​នេះ​គឺ​បង្ហាញ​ពី​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID នៅក្នុង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ក៏ដូចជា​ការ​បន្ត​ប្ដេជ្ញា​ចិត្ត ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​ដ៏​មាន​សារសំខាន់​នៅ​កម្ពុជា​។ លោកស្រី​ សង្ឃឹមថា យុទ្ធនាការ​នេះ​នឹង​មាន​ការចូលរួម​ជាច្រើន​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវជន ​ដើម្បី​លើកកម្ពស់​ការយល់ដឹង ​និង​ជួយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែច្រើន ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​។យុទ្ធនាការ​ការការពា​រ​ព្រៃ​ឡង់ តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយាបទ​សង្គម ​នេះ​គឺ​នឹងធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ ។


ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានបញ្ជាក់ថា​ យុទ្ធនាការ​នេះ ​គឺ​ស្រប​ទៅនឹង​ផែនការ​សកម្មភាព ន​យុទ្ធសាស្ត្រ​គាំពារ​បរិស្ថាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​យុទ្ធនាការ​នេះ ​នឹង​ផ្សព្វផ្សាយ​ពី​សម្រស់ ​ក៏ដូចជា​មុខងារ និង​តម្លៃ​របស់​ប្រព័ន្ធ​អេកូ​ឡេ​ស៊ី ​និង​បង្ហាញ​ពី​ការរស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ផងដែរ​។


ឯកឧត្តម ​រដ្ឋលេខាធិកា​រ​ បាន​លើក​ឡើង​ដែរ​ថា ​ ក្រៅពី​យុទ្ធនាការ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​នេះ ក្រសួង​ក៏​មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ ​ការពារ​តំបន់​ទាំងនោះ​ផងដែរ​។


តាម​ទិន្នន័យ​របស់ USAID បង្ហាញថា ​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៣,៣ ​លាន​ហិកតា ​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ​៤ រួមមាន​ ខេត្ត ព្រះវិហារ​ ខេត្តកំពង់ធំ ក្រចេះ ​និង​ខេត្តស្ទឹងត្រែង​។ តំបន់​ព្រៃ​ឡង់​នេះ ​មាន​ព្រៃស្រោង ​ការប្រើប្រាស់​ដី​ចម្រុះ តំបន់​ការពារ ដី​ឯកជន ​និង​រដ្ឋ ​ សហគមន៍​តំបន់​ការពារធម្មជាតិ តំបន់​ទាំងនេះ ​កំពុង​ប្រឈម​ការ​គំរាមកំហែង​ពី​ការ​កាប់បំផ្លាញ​ព្រៃឈើ ការ​កាប់​ឈើ​ខុសច្បាប់ ​ក៏ដូចជា​ការ​បរបាញ់​និង​ការ​ជួញដូរ​សត្វព្រៃ និង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm