ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់កូនចៅយើង»

2024/10/25 08:04:15 pm        246

«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើង​ប្រែមុខ​មាត់ថ្មី​ទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុង​ដាក់​ទិស​ដៅ​ឈាន​ទៅ​សម្រេច​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បី​អនាគត​រុង​រឿងរបស់ប្រទេសយើង និងកូនចៅយើង»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​ក្នុង​ឱកាស​ដែល​ឯកឧត្តម បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធ​ភាព​នៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀល​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខា​ធិការ​ប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ សាស្ត្រាចារ្យ ព្រម​ទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៤ ដោយ​ផ្ទាល់​ចំនួន ២៥៤ អង្គ/នាក់ និងតាមរយៈប្រព័ន្ធអនឡាញចំនួន ១៣៦ អង្គ/នាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តគូសរំលេចថា ប្រទេសយើងឆ្លងកាត់អតីតកាលដ៏មហាជូរចត់ រន្ធត់​តក់ស្លុត គ្រប់គ្រាន់ហើយ ដូច្នេះ យើងមិនចង់ឃើញកូនចៅយើង ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម ជួបរស់ជាតិជីវិតដូចពួកយើងឡើយ។ ឯកឧត្តមបន្តថា ដើម្បីបញ្ចៀស​កុំ​ឱ្យ​ប្រវត្តិ​សាស្ត្រ​ច្រំ​ដែល មានជម្រើសតែមួយគត់ គឺការដឹកនាំរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ បើតាម ឯកឧត្តម ប៉ែន បូណា ការងារដ៏សំខាន់មួយរបស់យើងទាំងអស់គ្នា ពិសេសមន្ត្រីរាជការ គឺនាំគ្នា​ប្រយុទ្ធ​ប្រឆាំង​ និង​បន្សា​ប​ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដែលមានចរិតបំផ្លិចបំផ្លាញ និងផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ឱសថដ៏ស័ក្តិសិទ្ធិសម្រាប់បន្សាបព័ត៌មានមិនពិត ប្រឌិត ញុះញង់ទាំងនោះ គឺការបញ្ចេញព័ត៌មានពិត និងស្នាដៃទាំងឡាយ​ដែល​រាជ​រដ្ឋាភិបាល​បាន​កសាង​ទុក​ជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ដោយមិនទុកឱកាស​ឱ្យ​ព័ត៌មាន​មិន​ពិត​ទាំង​នោះ ចូលមកបំពុលសង្គមបានឡើយ។ អាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយទៀតរបស់យើង គឺការ​បង្ហាញ​ពី​គុណតម្លៃសន្តិភាព សមិទ្ធផល និងចក្ខុវិស័យដ៏​ច្បាស់​លាស់​របស់​រា​ជ​រដ្ឋាភិបាល​ឱ្យ​ប្រជា​ពលរដ្ឋបានជ្រួតជ្រាបជាប្រចាំ ក្នុងស្មារតីបុរេសកម្មដ៏រស់រវើក។ «សូមចងចាំថា ថ្នាក់ដឹក​នាំ​របស់​យើង​ដែល​មានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រីបានលះបង់ធំធេងណាស់ ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងធ្វើអ្វីៗគ្រប់​យ៉ាង​ដើម្បី​អនាគត​ដ៏​រុង​រឿង​របស់​យើង ​និងកូនចៅយើងទាំងអស់គ្នា»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។

បាឋកថានេះ ក៏មានឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើជាវាគ្មិនកិត្តិយសបកស្រាយលើប្រធានបទ ស្តីពី «ភូមិសាស្ត្រនយោបាយ» ផងដែរ។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលតំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល មានប្រសាសន៍ថា បាឋកថានេះ បានផ្តល់ឱកាសដ៏វិសេសមួយ ដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម ទទួលបាននូវពុទ្ធិ គតិបណ្ឌិត និងវិធីសាស្ត្រល្អៗ ដែលជាធាតុចូលក្នុងការគិតគូររៀបចំផែនការការងារ គោលនយោបាយ ការពង្រឹងប្រព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិវត្តកម្មសាធារណៈជាដើម។ ឯកឧត្តម បន្តថា បាឋកថានេះ គឺជាសកម្មភាពបុរេសកម្មមួយក្នុងការងារគោលនយោបាយជាតិ ក៏ដូចជាប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm