អ្នកឈ្នះពានរង្វាន់ណូបែលអាមេរិក ជាង ៨០នាក់ ចេញលិខិតគាំទ្រលោកស្រី Harris

2024/10/25 09:10:22 pm        137

អ្នកឈ្នះរង្វាន់ណូបែលជនជាតិអាមេរិក ចំនួន ៨២នាក់ ផ្នែករូបវិទ្យា គីមីវិទ្យា ឱសថ និងសេដ្ឋកិច្ច បានចុះហត្ថលេខាលើលិខិតចំហមួយ ដែលគាំទ្រអនុប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ឱ្យធ្វើជាប្រធានាធិបតី ខណៈរិះគន់បេក្ខភាពបក្សសាធារណរដ្ឋ លោក Donald Trump។

លិខិតនោះសរសេរថា “នេះគឺជាការបោះឆ្នោតប្រធានាធិបតីដ៏តានតឹងបំផុតសម្រាប់អនាគតនៃវិទ្យាសាស្ត្រ និងសហរដ្ឋអាមេរិក ហើយពួកយើងសូមបានចុះហត្ថលេខាគាំទ្រយ៉ាងខ្លាំងចំពោះលោកស្រី Harris”។

លិខិតនោះលើកសរសើរលោកស្រី Harris សម្រាប់ការគាំទ្រ “ភាពរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ខណៈបានរិះគន់លោកអតីតប្រធានាធិបតី Trump ថា “ធ្វើឱ្យប៉ះពាល់ដល់ស្តង់ដាររស់នៅរបស់ប្រជាជន ធ្វើឱ្យដំណើរការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយឺតយ៉ាវ ព្រមទាំងរារាំងការឆ្លើយតបចំពោះបម្រែបម្រួលអាកាសធាតុ"។

គួររម្លឹកថា នៅក្នុងកាន់តំណែង លោក Trump ធ្លាប់បានស្នើកញ្ចប់សេដ្ឋកិច្ចដែលអាចនាំឱ្យមានការបាត់បង់ថវិកាយ៉ាងធ្ងន់ធ្ងរសម្រាប់ទីភ្នាក់ងារសុខភាព និងវិទ្យាសាស្ត្រសហព័ន្ធ រួមទាំងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ, មូលនិធិវិទ្យាសាស្ត្រជាតិ, និងទីភ្នាក់ងារការពារបរិស្ថាន ហើយនៅក្នុងដំណើរយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤នេះ លោក Trump បានបង្កើនការគំរាមកំហែងដល់វិស័យនេះ ដោយបានបង្ហើបពីការបិទក្រសួងអប់រំផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm