ប្រទេសឆាដកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធ «ការពង្រីកសង្រ្គាមនៅស៊ូដង់» ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ដោយបំពាក់អាវុធដល់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ដែលកំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពស៊ូដង់ អស់រយៈពេលជាងមួយឆ្នាំហើយនោះ។

ជម្លោះបង្ហូរឈាមមួយ បានផ្ទុះឡើង ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងទ័ពស៊ូដង់ ក្រោមមេដឹកនាំ ពិតប្រាកដរបស់ប្រទេសនេះ លោក អាប់ដែល ហ្វាតា អាល់-ប៊ឺហាន (Abdel Fattah Al-Burhan) និង កងកម្លាំង RSF ដែលដឹកនាំដោយអតីតអនុរបស់ខ្លួន លោក ម៉ូហាម៉េដ ហាមដាន ដាហ្គាឡូ ( Mohamed Hamdan Dagalo) ។

រដ្ឋាភិបាលរបស់ប្រទេសឆាដ ត្រូវបានចោទប្រកាន់ថា បានជួយដល់ កងកម្លាំង RSF ដោយអភិបាលក្រុង Darfur នៃប្រទេសស៊ូដង់ លោក មីននី មីនណាវី ( Minni Minnawi) ដែលដឹកនាំក្រុមប្រឆាំងមួយដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលនៃទីក្រុងខាទុំ( Khartoum)។
កាលពីថ្ងៃពុធ លោក មីនណាវី បានប្រាប់ស្ថានីយវិទ្យុ RFI ថា លោកបានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បី «សុំឲ្យប្រទេសបារាំងបញ្ឈប់តួនាទីរបស់រដ្ឋាភិបាលឆាដ ក្នុងការបញ្ជូនជំនួយមិនមែនមនុស្សធម៌ ដែលជាគ្រឿងយុទ្ធបករណ៍ ឆ្លងកាត់ទឹកដីរបស់ខ្លួន ទៅកាន់តំបន់ដែលគ្រប់គ្រងដោយ កងកម្លាំង RSF នៅស៊ូដង់»។