នៅថ្ងៃសុក្រនេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ឡើងវិញពីសេចក្តីអត្ថាធិប្បាយរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់លោកលើការជំរុញឲ្យមានវឌ្ឍនភាពឆាប់រហ័សនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងឥណ្ឌា អំឡុងសុន្ទរកថាគន្លឹះរបស់លោកនៅកិច្ចប្រជុំអាស៊ី-ប៉ាស៊ីហ្វិកលើកទី ១៨នៅក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ។
លោក Scholz និយាយថា បើសិនជាពួកគេធ្វើការរួមគ្នាលើកិច្ចព្រមព្រៀងមួយនេះ វានឹងអាចកើតឡើងនៅក្នុងរយៈពេលប៉ុន្មានខែទៀតនេះ ជាជាងប៉ុន្មានឆ្នាំខាងមុខ ។
លោកថា នៅថ្ងៃនេះ ពួកយើងកំពុងជួបគ្នានៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោក គឺជាប្រទេសសេដ្ឋកិច្ចធំរីកលូតលាស់លឿនបំផុតក្នុងពិភពលោក ជាមួយនឹងការពង្រីកយ៉ាងឆាប់រហ័សនូវវិស័យថាមពលកកើតថ្មីរីកដុះដាលលឿនបំផុត ។
លោកបន្តថា ជាការពិតណាស់ថា ពួកយើងចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU និងឥណ្ឌា ។ រដ្ឋាភិបាលរបស់លោក នឹងជំរុញឲ្យមានវឌ្ឍនភាពឆាប់រហ័ស និងការបញ្ចប់យ៉ាងឆាប់រហ័ស ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០២២កន្លងទៅ ឥណ្ឌា និង EU បានចាប់ផ្តើមឡើងវិញកិច្ចប្រជុំលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយមានគោលដៅបញ្ចប់កិច្ចប្រជុំនៅដំណាច់ឆ្នាំ ២០២៣ ប៉ុន្តែពួកគេពុំបានសម្រេចវឌ្ឍនភាពសំខាន់ៗនោះឡើយលើកិច្ចព្រមព្រៀងមួយនេះ ក្នុងនោះឥណ្ឌា បានដាក់ការស្តីបន្ទោសថាស្តង់មិនសមហេតុសមផលកំណត់ដោយ EU គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ។
ដំណើរទស្សនកិច្ចរបស់លោក Scholz និងគណៈរដ្ឋមន្រ្តីរបស់លោក រួមមានទាំងសមាជិកភាគច្រើននៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក បានកើតឡើងចំពេលដ៏ផុយស្រួយបំផុតសម្រាប់ប្រទេសអាល្លឺម៉ង់ ដែលសេដ្ឋកិច្ចនាំចេញទំនិញរបស់ពួកគេប្រឈមនឹងឆ្នាំទី២នៃការធ្លាក់ចុះ ហើយនិងក្តីកង្វល់ចំពោះជម្លោះពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន ៕