​ រដ្ឋមន្ត្រី G20 យល់ស្របលើពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់តួនាទីស្ត្រី

2024/10/25 11:31:09 pm        25


រដ្ឋមន្ត្រីមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ ឬ G20 កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) បានព្រមព្រៀងគ្នាថា ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ គួរតែជួយជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងពាណិជ្ជកម្មពិភពលោក។

អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសប្រេស៊ីល លោក Geraldo Alckmin បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីទាំងអស់ក៏បានយល់ព្រមលើតម្រូវការ ក្នុងការពន្លឿនដល់កំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីសម្រេចបាននូវប្រព័ន្ធដោះស្រាយជម្លោះដែលមានលក្ខណៈ «លឿន រហ័ស និងប្រសិទ្ធភាពជាងមុន»។

សំណើដែលទទួលបានការឯកភាពពីកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម G20 នៅទីក្រុង Brasilia នឹងត្រូវបានដាក់ទៅមេដឹកនាំរបស់ក្រុមនេះ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលរៀបចំដោយប្រទេសប្រេស៊ីល ក្នុងខែវិច្ឆិកា ក្នុងទីក្រុង Rio de Janeiro ហើយនឹងត្រូវបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ។

លោក Alckmin បានបញ្ជាក់ថា នេះគឺជាលើកទី១ ហើយដែលក្រុមប្រទេស G20 បានពិភាក្សាពីបញ្ហានៃការបង្កើននូវការរួមបញ្ចូលស្ត្រីទៅក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយលោកបានបន្ថែមថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានទទូចឲ្យការងារនេះក្លាយជាគោលការណ៍ច្បាប់របស់ G20៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        20
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        20
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm