
រូបភាពវីដេអូឃ្លីបសាក្សីថតបានពីក្នុងរថយន្តក្រុងកាលពីថ្ងៃព្រហស្បតិ៍ ឃើញអ្នកដំណើរនាំគ្នារត់ពួនគេចេញពីគ្រាប់កាំភ្លើង ពេលដែលផ្លូវនៅក្បែរនោះក្រុមនគរបាលបានចុះប្រតិបត្តិការប្រឆាំងក្រុមឧក្រិដ្ឋជនក្នុងទីក្រុង Rio de Janeiro ។
អ្នកដំណើរត្រូវបានគេមើលឃើញចុះពីរថយន្ត ក្រាបលូនលើដី និងរត់ពួននៅចន្លោះរថយន្តក្រុង រថយន្តតូច និងទោចចក្រយានយន្ត ។
យោងតាមការអះអាងរបស់អ្នកនាំពាក្យនគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការឈ្មោះ Israel Complex នៅសង្កាត់ Cordovil ភាគខាងជើងទីក្រុង Rio de Janeiro ក្រុមនគរបាល បានទប់ទល់ជាមួយនឹងការតតាំងពីក្រុមឧក្រិដ្ឋជនដែលគ្រប់គ្រងដែនដីមួយនេះ ។
អ្នកនាំពាក្យរូបនោះបន្តថា ក្រុមឧក្រិដ្ឋជន បានចាប់ផ្តើមបាញ់រះតម្រង់ផ្លូវជាច្រើនខ្សែ ពេលដែលនគរបាលចូលក្នុងតំបន់នោះ ហើយការធ្វើចរាចរណ៍ត្រូវបញ្ឈប់ ពេលដែលអ្នកដំណើររត់រកទីសុវត្ថិភាព ធ្វើឲ្យប្រតិបត្តិការរបស់នគរបាល ត្រូវបានផ្អាក ៕