កម្ពុជាកំពុងលើកស្ទួយវិស័យមូលបត្រ ដើម្បីជំរុញផ្សារមួយនេះរីកចម្រើនប្រកបដោយនិរន្តរភាព

2024/10/26 12:39:16 am        91

ភ្នំពេញ ៖ កម្ពុជាពិព័រណ៍ផ្សារភាគហ៊ុនលើកទី៧ ដើម្បីលើកស្ទួយវិស័យមូលបត្រ តាមរយៈការផ្សព្វផ្សាយ និងការបញ្រ្ជាបការយល់ដឹងដល់ សាធារណជន ជាពិសេសវិនិយោគិនសក្តានុពលទាំងវិនិយោគិនជាតិ និងអន្តរជាតិឱ្យបានស្គាល់ និងយល់ដឹងបន្ថែម អំពីផ្សារមូលបត្រ កម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ដ៏ច្រើននៃទីផ្សារនេះ។

​ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើកឡើងនៅក្នុង ពិព័រណ៍ផ្សារ ភាគហ៊ុនកម្ពុជា “My First STOCK” ឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះថា ការវិនិយោគទៅលើភាគហ៊ុន គឹជាជម្រើស មួយដ៏ល្អប្រសើរសម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែទទួលបាននូវអត្ថប្រយោជន៍ ច្រើន និងអាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្មរបស់ខ្លួនបន្ថែមទៀត តាមរយៈទីផ្សារមូលបត្រនេះ ដូច្នេះគួរតែចាប់ ផ្តើមវិនិយោគឱ្យបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយការយកសាច់ប្រាក់ដែលសល់ពីការចំណាយចាំបាច់ យកមកវិនិយោគ ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត។

 ឯកឧត្ដម បន្ថែមថា នេះឱកាសមាសសម្រាប់ការវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជា មិនមែនចេះតែមានជារៀងរាល់ឆ្នាំទេ ហើយវិនិយោគិន ដែលចេះចាប់យកឱកាសទាំងនេះបាន។ អត្រាចំណេញពីការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត អាចដល់ជា មធ្យម ២០% ឬលើសពីនេះក្នុងមួយឆ្នាំ។ ឯកឧត្ដម ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនដែលកំពុងបន្តវិនិយៅបច្ចុប្បន្ន មានការអត់ធ្មត់ បន្តិចទៀត ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន ព្រោះភាគហ៊ុនរបស់យើងភាគច្រើននៅធូរថ្លៃ និងមិនទាន់អាចរកប្រាក់ចំណេញ ពីទីផ្សារបាន ប៉ុន្តែវិនិយោគិនដែលអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើននាពេលខាងមុខ។

នៅក្នុងព្រឹត្តិការណ៍នេះដែរ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លើកឡើងផងដែថា បើទោះជាបច្ចុប្បន្ននេះ ចំនួនក្រុមហ៊ុនចុះបញ្ជី និងការជួញដូរមិន ទាន់សកម្មខ្លាំងក្លាក៏ដោយ, ការអភិវឌ្ឍរបស់ទីផ្សារនេះកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ តាមរយៈការបង្កើតផលិតផល និងសេវា កម្មថ្មីៗជាបន្តបន្ទាប់ ព្រមទាំងការផ្សព្វផ្សាយនិងការបណ្តុះបណ្តាល ដែលបាននិងកំពុងអនុវត្តដល់វិនិយោគិនសាធារណៈ។ ឯកឧត្តម បណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ ក្នុងការទាក់ទាញ ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិន, ការបង្កើតផលិតផលវិនិយោគផ្សេងៗ និងការរៀបចំយន្តការនានា ដើម្បីសម្រួលដល់ដំណើការ ជួញដូរ, ផ្សារមូលបត្រកម្ពុជានឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លានិងប្រកបដោយនិរន្តរភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm