ឧត្តមសេនីយ៍ឆ្មាំបដិវត្តន៍ឥស្លាមអះអាងថា អ៊ីរ៉ង់កំពុងធ្វើសង្រ្គាមដោយផ្ទាល់ជាមួយអាមេរិក

2024/10/26 12:56:24 am        131

លោកឧត្តមសេនីយ៍ Mojtaba Fada មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ដែលឈរជើងក្នុងខេត្ត Isfahan បាននិយាយថា ទីក្រុងតេអេរ៉ង់ មិនចូលរួមក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែលទេ ប៉ុន្តែធ្វើសង្រ្គាមផ្ទាល់ប្រឆាំងនឹងសហរដ្ឋអាមេរិក។  

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីលោកថា៖«ថ្ងៃនេះ យើងប្រឆាំងនឹងសហរដ្ឋអាមេរិកខ្លួនឯង។ យើងមិនទទួលស្គាល់អ្វីដែលគេហៅថា អ៊ីស្រាអែលទេ ហើយយើងកំពុងចូលរួមក្នុងការប៉ះទង្គិចគ្នាខាងយោធាដោយផ្ទាល់ ជាមួយជនជាតិអាមេរិក»។

យោងតាមលោកឧត្តមសេនីយ៍ បានឲ្យដឹងថា អ៊ីស្រាអែល និងអាមេរិ កព្យាយាមបង្កសង្គ្រាមស៊ីវិល នៅក្នុងប្រទេសលីបង់។ ឧត្តមសេនីយ៍នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបន្ថែមថា៖«អាមេរិក កំពុងប្រើប្រាស់ជម្រើស និងធនធានទាំងអស់ ដើម្បីគាំទ្ររបបបង្ហូរឈាមនេះ ខណៈពេលដែលក្រុមជ្វីហ្វនិមកំពុងប្រយុទ្ធក្នុងនាមជនជាតិអាមេរិក»។

កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤នេះ អ៊ីរ៉ង់ បានបើកការវាយប្រហារមីស៊ីលបាលីស្ទិក និងមីស៊ីលល្បឿនលឿនជាងសំឡេងប្រឆាំងនឹងអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មន្ត្រីជាន់ខ្ពស់មកពីចលនាប៉ាឡេស្ទីនហាម៉ាស់ ចលនាហេសបូឡា Shia ដែលមានមូលដ្ឋាននៅប្រទេសលីបង់ និងកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)។ ទីក្រុងតេអេរ៉ង់ បាននិយាយថា ៩០ភាគរយនៃមីស៊ីលទាំងនោះ បានវាយប្រហារចំគោលដៅដែលបានកំណត់របស់ពួកគេ។ ផ្ទុយទៅវិញ អ៊ីស្រាអែល បានអះអាងថា អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល ១៨០គ្រាប់ ចូលទៅក្នុងប្រទេសនេះ ដែលភាគច្រើនត្រូវស្ទាក់ចាប់បាន។ អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល បានប្តេជ្ញាជ្រើសរើសពេលវេលាដ៏ត្រឹមត្រូវ ដើម្បីធ្វើឲ្យអ៊ីរ៉ង់ភ្ញាក់ផ្អើល ជាមួយនឹងការវាយបក ខណៈមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានព្រមានថា អ៊ីស្រាអែល នឹងឃើញការវាយប្រហារទ្រង់ទ្រាយធំជាងនេះទៅទៀត។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm