ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដែលសង្ខេបកិច្ចប្រជុំកំពូល BRICSថា រុស្ស៊ី និងប្រេស៊ីល មានជំហរខុសគ្នាចំពោះវ៉េណេហ្ស៊ុយអេឡា ដោយសង្កត់ធ្ងន់ថា ទីក្រុងការ៉ាកាស់ បាននិងកំពុងតស៊ូ ដើម្បីឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន។
មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថា៖«ទាក់ទងនឹងទស្សនវិស័យរបស់ប្រទេសប្រេស៊ីលលើស្ថានភាពនៅវ៉េណេហ្ស៊ុយអេឡា យើងដឹងអំពីវា។ ប្រទេសរុស្ស៊ី និងប្រេស៊ីល មានជំហរផ្សេងគ្នាលើបញ្ហានេះ»។ លោក បានសង្កត់ធ្ងន់ថា លោកកំពុង «និយាយដោយបើកចំហ» ហើយបានកត់សម្គាល់ថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីប្រេស៊ីល កាលពីថ្ងៃពុធ ដែលគាត់អះអាងថា រក្សា«ទំនាក់ទំនងមិត្ត ភាព»។
លោក ពូទីន បានបញ្ជក់យ៉ាងច្បាស់ថា រុស្ស៊ីទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាមេដឹកនាំស្របច្បាប់របស់ប្រទេសវ៉េណេហ្ស៊ុយអេឡា។
ដោយអត្ថាធិប្បាយលើការជំទាស់របស់ប្រទេសប្រេស៊ីលចំពោះការចូលរបស់វ៉េណេហ្ស៊ុយអេឡា ចូលទៅក្នុង BRICS លោកប្រធានាធិបរុស្ស៊ី បាននិយាយថា ការទទួលយកសមាជិកថ្មីណាមួយ គឺចាំបាច់ត្រូវមានការឯកភាពគ្នា នៅក្នុងក្រុមនេះ។

