លោក Zelenskiy៖ រុស្ស៊ីនឹងដាក់ពង្រាយកងទ័ពកូរ៉េ នៅតំបន់ប្រយុទ្ធ ពីថ្ងៃទី ២៧-២៨ ខែតុលា

2024/10/26 01:36:08 am        134

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃសុក្រ (ទី២៥ ខែតុលា) នេះ បាននិយាយថា រុស្ស៊ីគ្រោងនឹងដាក់ពង្រាយទាហានកូរ៉េខាងជើងនៅសមរភូមិ ដោយចាប់ផ្តើមពីថ្ងៃទី ២៧-២៨ ខែតុលា ដោយការលើកឡើងនេះបានដកស្រង់របាយការណ៍ចារកម្ម។

នៅលើបណ្ដាញសង្គម X បន្ទាប់ពីទទួលបានរបាយការណ៍ពីមេបញ្ជាការជាន់ខ្ពស់របស់លោក លោក Zelenskiy បានប្រាប់ឲ្យដឹងថា៖ «យោងតាមការស៊ើបការណ៍សម្ងាត់ បានបង្ហាញថា ទាហានកូរ៉េខាងជើងដំបូងគេ ត្រូវបានគេរំពឹងថា នឹងត្រូវបានរុស្ស៊ីដាក់ពង្រាយយ៉ាងឆាប់ នៅតំបន់ប្រយុទ្ធនានា នៅថ្ងៃទី ២៧-២៨ ខែតុលា។ នេះគឺជាការបង្កើននូវភាពតានតឹងយ៉ាងច្បាស់ណាស់របស់រុស្ស៊ី»។

តែយ៉ាងណាក្ដី លោក Zelenskiy មិនបាននិយាយពីសមរភូមិជួរមុខណាដែលទាហានកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅ ឬផ្តល់ព័ត៌មានលម្អិតផ្សេងទៀតនោះឡើយ។

គួរបញ្ជាក់ថា ចារកម្មយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គភាពកូរ៉េខាងជើងដំបូង ត្រូវបានកត់ត្រារួចហើយ នៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី ជាកន្លែងដែលយោធាអ៊ុយក្រែន បាន និងកំពុងប្រតិបត្តិការ ចាប់តាំងពីការចាប់ផ្តើមនូវការលុកលុយដ៏ធំមួយ ក្នុងខែសីហា។

ចំណែកសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរកឃើញភស្តុតាងពីវត្តមានកងទ័ពកូរ៉េខាងជើង នៅរុស្ស៊ី ហើយសមាជិកសភាកូរ៉េខាងត្បូង បានប្រាប់ថា ទាហានប្រហែល ៣.០០០នាក់ ត្រូវបានបញ្ជូនទៅគាំទ្រដល់សង្គ្រាមរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន ដោយអ្វីជាច្រើនទៀតនឹងកើតមានជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm