លោក Putin នឹងពិនិត្យមើលសំណើដឹកជញ្ជូនសមុទ្រខ្មៅពីលោក Erdogan របស់ទួរគី

2024/10/26 02:06:50 am        151

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សមភាគីទួរគីរបស់លោក គឺលោក Tayyip Erdogan បានស្នើឲ្យមានដំណើរការឡើងវិញនូវទំនាក់ទំនង ជុំវិញការដឹកជញ្ជូន នៅសមុទ្រខ្មៅ ប៉ុន្តែថាលោកមិនទាន់មានពេលដើម្បីសិក្សាពីឯកសារនេះនៅឡើយទេ។

គួរបញ្ជាក់ថា ទាំងប្រទេសទួរគី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានប្រឹងប្រែងជាយូរមកហើយ ដើម្បីធ្វើយ៉ាងណាឲ្យទទួលបាននូវកិច្ចព្រមព្រៀងដឹកជញ្ជូនទំនិញ ដោយសេរីបន្ថែមទៀត កាត់តាមសមុទ្រខ្មៅ ដែលផ្នែកខ្លះបានក្លាយទៅជាតំបន់សង្គ្រាមកងទ័ពជើងទឹក ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា លោក Erdogan ជាថ្មីម្ដងទៀត «បានចាប់ផ្ដើមលើកឡើងវិញនូវសំណើទាំងនេះ ដើម្បីបន្តកិច្ចព្រមព្រៀង ទងនឹងការដឹកជញ្ជូន នៅសមុទ្រខ្មៅ (និង) លើបញ្ហាមួយចំនួនផ្សេងទៀត»។ លោក Putin បានជួបចាមួយលោក Erdogan និងលោក Guterres នៅឯកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង Kazan របស់រុស្ស៊ី។

លោក Putin បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំមិនទាន់មានពេលវេលា ដើម្បីអានឯកសារនោះទេ។ «មែនហើយ រង់ចាំមើលទាំងអស់គ្នា។ យើងមិនដែលបដិសេធរឿងនេះទេ»។

សូមបញ្ជាក់បន្ថែមថា ទួរគី និង UN បានជួយសម្របសម្រួលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលជាកិច្ចព្រមព្រៀងមួយបានកើតឡើង នៅក្នុងខែកក្កដា ឆ្នាំ២០២២ ដែលអាចឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនជិត ៣៣លានតោនដោយសុវត្ថិភាពឆ្លងកាត់សមុទ្រខ្មៅ ទោះបីជាសង្រ្គាមកំពុងបន្តមានក៏ដោយ។ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ក្រោយរយៈពេលមួយឆ្នាំ ដោយរិះគន់ថា ការនាំចេញអាហារ និងជីរបស់ខ្លួនជួបនឹងឧបសគ្គធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm