ក្រសួងការបរទេសចិន និយាយនៅថ្ងៃស្រុកនេះថា ឥណ្ឌា និងចិន បានចាប់ផ្តើមដកទាហានរបស់ពួកគេចេញពីទីតាំងឈរជើងប្រឈមដាក់គ្នា ២កន្លែងចុងក្រោយរបស់ពួកគេនៅព្រំដែនជម្លោះស្ថិតក្នុងតំបន់ភ្នំហិម៉ាឡៃ ដែលជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការបញ្ចប់ភាពទាល់ច្រកយោធារយៈពេល ៤ឆ្នាំរបស់ពួកគេ ។
ប្រទេសប្រដាប់ដោយនុយក្លេអ៊ែរទាំង ២ បានឈានដល់កិច្ចព្រមព្រៀងក្នុងសប្តាហ៍នេះលើការល្បាតព្រំដែន ដែលត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំផ្លូវការជាលើកដំបូងរបស់ក្រុមមេដឹកនាំពួកគេក្នុងរយៈពេល ៥ឆ្នាំនៅប្រទេសរុស្ស៊ី ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានភាគីណាមួយផ្តល់រឿងរ៉ាវលម្អិតពីកិច្ចព្រមព្រៀងថ្មីនេះឡើយ គឺជាកិច្ចព្រមព្រៀងត្រូវបានគេរំពឹងថានឹងជួយធ្វើឲ្យល្អប្រសើរឡើងទំនាក់ទំនងនយោបាយ និងធុរកិច្ច ដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចយោធាស្លាប់មនុស្សកាលពីឆ្នាំ ២០២០ ។
ប្រទេសយក្សប្រចាំអាស៊ីទាំង ២ បានផ្ទុះសង្រ្គាមកាលពីឆ្នាំ ១៩៦២ ជុំវិញព្រំដែនមិនបានកំណត់របស់ពួកគេ ដែលធ្វើឲ្យមានការខឹងសម្បារនៅក្នុងទំនាក់ទំនងរបស់ពួកគេ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយថា ដោយផ្អែកលើដំណោះស្រាយឯកភាពកាលពីពេលថ្មីៗនេះ រវាងឥណ្ឌា និងចិនលើបញ្ហាពាក់ព័ន្ធនឹងព្រំដែន កងទ័ពព្រំដែនភាគីទាំង ២ បានអនុវត្តការងារពាក់ព័ន្ធជាមួយវឌ្ឍនភាពដ៏រលូន មកទល់នឹងពេលនេះ ៕

