លោក Duda៖ ទីក្រុងវ៉ាសូវី និងសេអ៊ូលជិតឈានដល់កិច្ចព្រមព្រៀងផលិតរថក្រោះ K2 នៅប៉ូឡូញ

2024/10/26 02:33:56 am        145

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយនៅថ្ងៃសុក្រថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យរថក្រោះ K2 របស់កូរ៉េខាងត្បូងផលិតនៅក្នុងប្រទេសប៉ូឡូញ អាចត្រូវបានចុះហត្ថលេខាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលនេះជាការជំរុញដ៏មានសក្តានុពល ចំពោះផែនការរបស់ទីក្រុងវ៉ាសូវី ក្នុងការកសាងប្រព័ន្ធការពារជាតិរបស់ខ្លួន។

ប៉ូឡូញបាននិងកំពុងបង្កើនការចំណាយផ្នែកយោធា ដើម្បីជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសជិតខាងអ៊ុយក្រែន ហើយកូរ៉េខាងត្បូងបានលេចឡើងជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ។

ក្រុមហ៊ុន Hyundai Rotem របស់កូរ៉េខាងត្បូង ដែលមានជំនាញក្នុងកិច្ចសន្យាឧស្សាហកម្ម និងការពារជាតិ បានឈានដល់កិច្ចព្រមព្រៀង ក្នុងឆ្នាំ២០២២ ដើម្បីចែកចាយរថក្រោះ K2 ចំនួន ១.០០០គ្រឿង ប៉ុន្តែរហូតមកដល់ពេលនេះ បានចុះកិច្ចសន្យាក្នុងរង្វង់ទឹកប្រាក់ត្រឹមតែ ៤,៥សែនកោដិវ៉ុន (៣,៤ពាន់លានដុល្លារ) ប៉ុណ្ណោះ ដើម្បីនាំចេញរថក្រោះ ១៨០គ្រឿង។ 

ប៉ូឡូញសង្ឃឹមថា នឹងពន្លឿនការដាក់ពង្រាយដោយទទួលបានរថក្រោះដែលផលិតនៅក្នុងទឹកដីរបស់ខ្លួនឯង។ ការប្រកាសនេះបានកើតមានឡើង ២ថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានរកឃើញភស្តុតាងដែលថា កូរ៉េខាងជើងបានបញ្ជូនទាហានចំនួន ៣.០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ដែលអាចដាក់ពង្រាយ នៅក្នុងអ៊ុយក្រែន។

កាលពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែតុលា) មេដឹកនាំប៉ូឡូញ និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាជំរុញការបញ្ចប់កិច្ចសន្យាថ្មីមួយ ដើម្បីនាំចេញរថក្រោះ K2 របស់កូរ៉េខាងត្បូងទៅប៉ូឡូញ នៅចុងឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        192
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        179
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm