ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលនានា​ក្រោម​គម្រោង​​ជំនួយរបស់ប្រទេសចិន សម្រាប់គម្រោងកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​អប់រំនៅកម្ពុជា

2024/10/26 04:54:49 pm        276

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ក​ម្ពុជា បាន​អញ្ជើញសម្ពោធសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់​គម្រោង​កែ​លម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់​សាធារណរដ្ឋ​ប្រជាមានិតចិន​ដែល​បាន​យក​ចិត្ត​​ទុក​ដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន ​ការ​ផ្គត់ផ្គង់ ​សម្ភា​រៈ ​សាលារៀន ​ការ​អភិវឌ្ឍ​កម្ម​វិធីអប់រំ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ សម្រាប់​ការអប់រំ​នៅ​កម្ពុជាដែល​បាន​ចូល​រួម​ពង្រឹង​វិស័យអប់រំ និង ធនធានមនុស្សនៅកម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត សមិទ្ធផលទាំងនេះគឺបង្ហាញនូវការរឹតចំណង​សាមគ្គីភាព​មិត្តភាព​រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ចិន។

-សម្ដេចធិបតី៖ សម្ពោធសមិទ្ធផលថ្ងៃនេះស្របជាមួយ​នឹងគោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកសាងប្រទេស អាទិភាពធំរបស់យើងគឺមនុស្ស

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា​បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី ១ មុំទី១ នៃ​យុទ្ធសាស្ត្រ​គឺការអភិវឌ្ឍ​មូលធនមនុស្ស និង​គោល​នយោបាយអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា។

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹង​គោលនយោបាយ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាលា​រៀន​រុញទៅដល់មូលដ្ឋាន​ ដើម្បីឲ្យកូនចៅ​ប្រជាពលរដ្ឋ​បាន​ចូលរៀន​គ្រប់ៗ​គ្នា​ និង​ទទួល​បាន​​ការបណ្ដុះបណ្ដាលព័ត៌មានបច្ចេកវិទ្យាទំនើបៗនាយុគ្គសម័យបច្ចុប្បន្ននេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់​ក្រសួងអប់រំ យុវជន និងកីឡា ក្នុង​កំណែ​ទម្រង់​វិស័យអប់រំ គឺពង្រឹងនៅថ្នាក់បឋមសិក្សា និងពង្រឹងនូវមុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា។ ការវិនិយោគ​គ្រូបង្រៀន គឺជាកិច្ចការ​សំខាន់​ក្នុងការពង្រឹង​វិស័យអប់រំនៅកម្ពុជា។

-សម្ដេចអធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងគ្រូ​កិច្ចសន្យា​ទាំងអស់ដែលបានខិតខំលះបង់​កម្លាំងកាយចិត្ត​ក្នុងការចូលរួម​បណ្ដុះធនធាន​មនុស្ស​ដើម្បីចូលរួម​ការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។

-សម្ដេចធិបតី ម៉ាណែត៖ សន្តិភាពគឺជាកត្តាសំខាន់ សម្រាប់កសាង និង​ស្ដារហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច្នេះ​រួមគ្នា​ចូលរួមថែរក្សាសន្តិភាពឱ្យបានដាច់ខាត ពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បី​បន្ត​កសាង​ប្រទេសជាតិ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រកាសថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែល​បាន​ចូល​រួមរក្សាស្ថិរភាព និងសន្តិភាពនៅកម្ពុជា។ សម្ដេចធិបតីរំលេចបន្ថែមថា ទោះបីជា​មាន​បុគ្គល​មួយ​ក្រុមតូច​អំពាវនាវឱ្យចូលរួមបង្កចលាចលនៅកម្ពុជាក្ដី ក៏បងប្អូនប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​​មិន​ចូលរួមតាមការអំពាវនាវនោះ ហើយបន្តចូលរួមរក្សាលំនឹងស្ថិរភាព និងសុខសន្តិភាព សម្រាប់​កម្ពុជា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm