ផ្សារ​ទំនើប​សិនជូរី​ ផ្លាហ្សា​ គ្រោង​នឹង​បើក​ដំណើរ​ការមុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២២​

2021/10/14 05:36:28 pm        1.2 K

ភ្នំពេញ​៖ ​បើ​ទោះបី​ជា​មាន​ភាព​យឺតយ៉ាវ​តិច​តួច ​ព្រោះតែ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​រហូត​មក​ដល់​ពេលនេះ​ ដំណើរ​ការ​នៃកា​រ​សាង​សង់​ផ្សារ​ទំនើប​សិន​ជូន​ផ្លាហ្សា ​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​សហពន្ធ័​រុស្ស៊ី ​ក្បែរនឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​គ្រោង​នឹងបើក​ដំណើរការ​នៅ​មុនបុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ​។

លោក អ៊ុំព្រហ្ម ម៉នឌែល អ្នកប្រឹក្សា​ជាន់ខ្ពស់​គម្រោង​ផ្សារទំនើប សិនជូរីផ្លាហ្សា បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​BTV​ អោយដឹងថា កន្លង​មក​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ១៩ ​បាន​ធ្វើ​អោយ​សកម្មភាព​ នៃ​គម្រោងសាងសង់​ផ្សារទំនើប​មួយ​នេះ មានការ​ពន្យាពេល​បន្តិច​ ប៉ុន្តែ​ការ​ពន្យាពេល​នេះមិ​ន​មែ​នដោយ​សារ​បញ្ហា​ ហិរញ្ញវត្ថុ​នោះ​ទេ ​ផ្ទុយ​ទៅវិញ​ដោយសារ​តែថ្នាក់ដឹកនាំ​ផ្សារ បាន​ចូលរួម​អនុវត្ត​នូវវិធាន​សុវត្ថិភាព​តាមការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ៣កុំ និង ៣ការពារ។ ដោយខាង​ផ្សារ មិន​អនុញ្ញាត​អោយ​មានកម្មករ វិស្វករច្រើន​មក​ជួបជុំ​ធ្វើ​ការនោះ​ឡើយ​។ ប៉ុន្តែ ក្រោម​ការយក​ចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​បាន​ស្វះស្វែងរ​កវ៉ា​ក់សាំង ​មកចា​ក់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​ទើប​ធ្វើ​អោយ​គណៈ​គ្រប់គ្រង​ផ្សារ​អនុញ្ញាត​អោយ​បងប្អូន​កម្មករ វិស្វករ​ចូល​បំពេញ​ការងារ​ជាធម្មតា​វិញ​ ដោយ​កំពុង​តែ​ពន្លឿន​ការងារ​សាងសង់​ធ្វើ​យ៉ាង​ណា​អោយ​បាន​រួច​រាល់​នៅ​មុន​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេលខាង​មុខ​។

គម្រោងផ្សារសិនជូរី ផ្លាហ្សាថ្មី គឺជាមជ្ឈមណ្ឌល​ពហុពាណិជ្ជកម្ម​ត្រីកោណមាស​ មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​​ដែលមាន​ចម្ងាយត្រឹមតែ ១.៥ គីឡូម៉ែត្រ​តែប៉ុណ្ណោះ ​ពី​អាកាសយាន្ត​ដ្ឋានអន្តរជាតិ​ភ្នំពេញ ​និង​ស្ថិត​នៅ​ទល់​មុខ ​នឹង​សួនកុមារ​ពោធិ៍ចិនតុង​ ដែលសុទ្ធសឹ​ង​តែ​ជាតំបន់​ពាណិជ្ជកម្ម​ និង​ជា​តំបន់​អភិវឌ្ឍ​ដែលមាន​សក្តានុពល​ខ្ពស់​។ ជុំវិញ​ផ្សារ​សិនជូរី ផ្លាហ្សាថ្មី​ប្រមូល​ផ្តុំ​ទៅដោយ​អគារពាណិជ្ជកម្ម​ធំៗ​ នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ភ្នំពេញ ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ,​ ក្រសួង​ពាណិជ្ជកម្ម,​ វិទ្យាស្ថាន​ខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំ​គ្រប់ប្រភេទ និង​អគារពាណិជ្ជកម្ម​ផ្សេងៗទៀត ​ស្ថិតក្នុងតំបន់​ដែល​មានសក្តានុពល​ខ្លាំង​បំផុត​ក្នុង​រាជធានីភ្នំពេញ។ ផ្សារសិន​ជូរី ផ្លាហ្សាថ្មី មានលក្ខណៈ​ពិសេស​ដាច់​គេ​ព្រោះ​ជា​ប្រភេទ​ផ្សារ​ចម្រុះ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​មជ្ឈមណ្ឌល ​កម្សាន្ដ, ទីផ្សារ​កសិផល, ទីផ្សារចម្រុះ, អាហារដ្ឋាន, ការិយាល័យ, Skybar Swimming pool មានចំណត​រថយន្តខាង​ក្រោម​ដី​ធំទូលាយ ​។ ផ្សារសិនជូរី ផ្លាហ្សាថ្មី នឹង​ប្រែក្លាយទៅ ជាចំណុចទីតាំង​ថ្មី​ដែល​មាន​ភាពរុងរឿង​ ក្នុង​រាជ​ធានីភ្នំពេញ ​ក៏​ព្រោះតែ​ភាព​ឥត​ខ្ចោះ​នៃ​សំណង់​ទីផ្សារ ​ដែល​អាច​ធ្វើ​ឱ្យ​សកម្មភាព​អាជីវកម្ម​កាន់​តែមានភាព​ល្អប្រសើរ​៕


អត្ថបទ៖ កញ្ញា សូដាវណ្ណ

រូបភាព៖ លោក វ៉ាន់រិទ្ធិ




អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm