សម្តេចធិបតី៖ សមិទ្ធផលនានាជាជំនួយរបស់មិត្តចិនលើវិស័យអប់រំ ជាការចូលរួមលើកកម្ពស់​គុណភាពអប់រំនៅកម្ពុជា

2024/10/26 06:10:05 pm        175

នៅព្រឹកថ្ងៃទី២៦តុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ រួម​ជា​មួយឯកឧត្តម Wang Wenbin ​ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​នូវ​សមិទ្ធផល​នានា ក្រោមគម្រោង​ជំនួយ​របស់​សាធារ​ណ  រ​ដ្ឋ​ប្រជាមានិតចិន សម្រាប់​ការ​កែ​លម្អ​បរិស្ថាន​សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា”​ដែលពិធីត្រូវ​បាន​ប្រារព្ធនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

ជាមួយនឹងការអរគុណដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលមានទឹកចិត្ត ហើយតែង​តែគាំទ្រ​និង​ផ្តល់​​កិ​ច្ច​សហ​ប្រតិបត្តិការនិងយកចិត្តទុកដាក់ជួយដល់កម្ពុជា ជាពិសេស​ជំនួយ​ឥត​សំណង​លើ​វិស័យ​អប់រំ នៅខេត្តកណ្តាល រាជធានី​ភ្នំពេញ និងខេត្តកំពង់ចាមនេះ ដែលមានទឹក​ប្រាក់​ជាង ២២​លាន​ដុល្លារ ក្នុងនោះថវិកាបដិភាគ​របស់រាជ​រដ្ឋាភិ​បាល​កម្ពុជាជាង២លានដុល្លារអាមេរិក សម្តេច​ធិបតី​បាន​មាន​ប្រសាន៍ថា៖ ​សមិទ្ធផលទាំងនេះ នឹងចូល​រួម​ចំណែក​យ៉ាង​សំខាន់ សម្រាប់​ពង្រឹងគុណភាព អភិវឌ្ឍន៍ធនធានមនុស្សនៅ​កម្ពុជានិងពង្រឹង​មិត្តភាពជាប្រពៃណី រវាងប្រជាជន និង​​ប្រជាជន នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អ បរិស្ថាន​សាលា​រៀន និងការ​ផ្គត់​ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា ជាជំនួយឥត​សំណង​របស់​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន មានថវិកាសរុបជាង២២លាន ដុល្លារអាមេរិក ក្នុងនោះថវិកាជាង ២០លាន​ដុល្លារ​អាមេរិក គាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាជាង២លានដុល្លារអាមេរិកដែលមានរយៈពេលអនុវត្តគម្រោងចាប់ពីឆ្នាំ២០១៨ ដល់​ឆ្នាំ២០២២។ គម្រោងនេះបានសាងសង់អគារសិក្សា អគារធនធាន ផ្ទះសំណាក់គ្រូ បង្គន់​អនាម័យ អណ្តូង​ទឹក តារាងបាល់ទាត់ តារាងបាល់បោះ របង ផ្លូវ និងប្រឡាយទឹក (ប្រព័ន្ធ​រំ​ដោះ​ទឹក​) នៅវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ស្ថិត​នៅ​រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្ត​កំពង់​ចាម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm