សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ចិនមានចំណងមិត្តភាពជាមួយគ្នាជាង ២ពាន់ឆ្នាំមកហើយ ដែល​ក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសទាំងពីរ

2024/10/26 06:22:05 pm        165

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​ថ្លែង​ថា​កម្ពុជា-​ចិន​មានចំណងមិត្តភាពជាមួយគ្នាជាង ២០០០ឆ្នាំមក​ហើយ​ ចំណង​មិត្តភាព​ជា​ប្រពៃណី​នេះ​បាន​ក្លាយជាមរតក​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​ទាំងពីរ។ កម្ពុជា​ជា​មិត្ត​ជិត​ខាង​ជាដៃគូ និង​ជា​បង​ប្អូន​ដ៏​ល្អជាមួយគ្នា ខណៈ​ឆ្នាំនេះជាខួបទី ៦៦នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។ ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹម​តែ​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នៃ​កិច្ច​សហប្រតិបត្តិការ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែថែមក្លាយជាចំណងមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ដូច្នេះ​ខណៈ​អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់​កែ​លម្អ បរិស្ថាន សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងកងមាស ខេត្តកំពង់ចាម។ ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៤ កម្ពុជានឹងប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ដើម្បីឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុង យុគសម័យថ្មី ។

ការ​រៀបចំ​សម្ពោធ​នាថ្ងៃ​នេះ​ចំពេល​ដែល​កម្ពុជា​ចិន​ផ្តោត​ទៅ​លើ​ទំនាក់​ទំនង​ប្រជាជន និង​ប្រជាជន​ជា​ពិសេស​ដល់​ទៅ​លើ​វិស័យ​ទេសចរណ៍​វប្បធម៌​អប់រំ​។ យើង​បាន​ប្រារព្ធ​ព្រឹត្តិ​ការណ៍​រួម​គ្នា​ជា​ច្រើន​ដូច​ជា​កម្ពុ​ជា​បាន​បញ្ជូន​កីឡាករ​ក្បាច់​គុន​ល្បុក្កតោ​សម្ដែង​ក្នុង​ទិវា​កីឡា​អន្តរជាតិ​ក្រៅ​ពី​នោះ​និស្សិត​កម្ពុជា​ក៏​មាន​ឱកាស​ទៅ​រៀន​សូត្រ​នៅ​ប្រទេស​ចិន​កសា​ងសមត្ថភាព ដើម្បី​មក​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសកម្ពុជា។ ការ​ទំនាក់​ទំនង​ការ​វិនិយោគ​ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​វិស័យ​ទេសចរណ៍​កម្ពុជា​ចិន​បាន​រួម​គ្នា​ធ្វើ​ជា​បន្ត​បន្ទាប់​ដើម្បី​បង្កើត​ទំនាក់​ទំនង​គ្នា​នៃ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមកជាក់ស្ដែងថ្ងៃនេះយើង​សម្ពោធ​សមិទ្ធផល​នា​ពេល​នេះ​ក៏​បង្ហាញ​ពីការ​ទំនាក់​ទំនង​មិត្ត​ភាព​ប្រជាជន និង​ប្រជាជន​កម្ពុជាចិន។ សម្ដេច​បាន​បញ្ជាក់​ថា​កម្ម​វិធី​សម្ពោធ​សមិទ្ធ​ផ​ល​ថ្ងៃ​នេះ​វា​ស្រប​ទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាទី ៧នៃរដ្ឋសភា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        134
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm