ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងពេលថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan របស់ប្រទេសរុស្ស៊ី បានអធិប្បាយអំពីជម្លោះនៅអ៊ុយក្រែន។
លោកបានចាត់ទុកថា វាជាលទ្ធផលនៃចំណាត់ការរបស់កងកម្លាំង ដែលត្រូវបានប្រើប្រាស់ដើម្បីធ្វើសកម្មភាពក្នុងភាពសមហេតុផលនៃការគ្រប់គ្រងលើអ្វីគ្រប់យ៉ាងនិងមនុស្សគ្រប់គ្នា។
ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ការបរាជ័យជាយុទ្ធសាស្ត្ររបស់រុស្ស៊ីគឺជា «ក្តីស្រមៃអាចមាន សម្រាប់តែអ្នកដែលមិនដឹងពីប្រវត្តិសាស្ត្ររបស់រុស្ស៊ី តែប៉ុណ្ណោះ»។ លោកពូទីន និយាយថា អ៊ុយក្រែនកំពុងត្រូវបានប្រើប្រាស់ដើម្បីបង្កើតការគំរាមកំហែងជាយុទ្ធសាស្ត្រដល់រុស្ស៊ី។
មេដឹកនាំ មន្ត្រីជាន់ខ្ពស់ និងតំណាងប្រទេស ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូល BRICS បានមកជួបជុំគ្នាក្នុងព្រឹត្តិការណ៍នៅទីក្រុង Kazan របស់រុស្ស៊ី និងបានបញ្ចប់ទៅកាលពីថ្ងៃព្រហស្បតិ៍។
វេទិកាការទូត ត្រូវបានបង្កើតឡើងរយៈពេល១៥ឆ្នាំកន្លងទៅនេះ ដោយទីផ្សារធំៗដែលទើបរីកលូតលាស់ មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ចាប់តាំងពីពេលនោះមក បានពង្រីកខ្លួនដល់អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងប្រទេសអារ៉ាប់រួម៕
