ឯកឧត្តម​បណ្ឌិត ថោង ខុន នឹង​ដឹកនាំ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ទូកក្ដោង​ជើងឯក​អាស៊ាន​នៅ​ព្រះសីហនុ​

2021/10/14 05:51:45 pm        91

​ទូកក្ដោង៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ប្រកាស​បង្កើត​គណៈ​កម្ម​ការ​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍​ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុនា​ខែធ្នូ​ខាងមុខ ដោយមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC គឺជា​ប្រធាន​គណៈកម្មកា។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មការ​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ាន​នេះបាន​មានប្រសាសន៍ថា គោលដៅ​ចម្បង​នៃ​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ទូកក្តោងចុងឆ្នាំ​នេះ គឺ​ដើម្បី​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយក៏​ជា​កិត្តិយស​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ផង​ដែរ​។​ ​ឯកឧត្តម​បន្ដថា តាម​គោលការណ៍​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC បានដាក់​គោលដៅ​នៃ​ការរៀបចំ​ប្រកួត​កីឡា​ទូកក្ដោង​អន្តរជាតិ​នៅ​អាស៊ីអាគ្នេយ៍​នេះ​ជា​ចលនា ឬក៏​ជា​ព្រឹត្តិការណ៍​មួយដើម្បី​បំផុស​ដំណើរការ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣​។ ការណ៍​នេះគណៈកម្មការ​រៀបចំត្រូវមាន​ភាពច្បាស់លាស់ក្នុងការ​តួនាទី ភារៈកិច្ច​នៃ​គណៈកម្មការ​ជំនាញ​នីមួយៗ។​ ​ចំពោះ​សមាជិក​គណៈកម្មការ​ខាងលើ​មាន ១១​រូបក្រៅពី​ឯកឧត្តម​បណ្ឌិត ថោង ខុន និង​ឯកឧត្តម វ៉ា​ត់ ចំរើន គឺមាន​ឯកឧត្តម ឈន សុភាព​, ឯកឧត្តម ថោង រដ្ឋ​សក្ដិ និង​ឯកឧត្តម ម៉ាង ស៊ី​ណេ​ត ជា​អនុប្រធាន រួមទាំង​សមាជិក ៦​រូបគឺមាន​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ​, ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ​, ឯកឧត្តម ហ៊ឹម យ៉ាន​, ឯកឧត្តម អ៊ុក សីហា និង​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស។​

​សូមបញ្ជាក់ថា កាលពី​ថ្មីៗគណៈកម្មាធិការ​ជាតិ CAMSOC បាន​ស្នើសុំ​រាជរដ្ឋាភិបាល ក្រោយ​បានទទួល​ការអនុញ្ញាត​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដើម្បី​ឲ្យ​ភាគី​ពាក់ព័ន្ធសហការគ្នា​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ថ្នាក់​តំបន់​នេះ ពិសេស​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្ដោង​សង្ហ​បុរី។ តាម​ការគ្រោងទុក​ព្រឹត្តិការណ៍​នេះនឹង​រៀបចំ​ការប្រកួត​ចំនួន ១២​វិញ្ញាសាដោយ​កម្ពុជា និង​សិង្ហ​បុរីនឹង​ចែកគ្នា​រៀបចំ​ការប្រកួត ៦​វិញ្ញាសា​ម្នាក់។​ ​ជាមួយ​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ទូកក្ដោង​លក្ខណៈ​អន្ដរជាតិ​លើកដំបូង​នេះ កម្ពុជា​រំពឹងថានឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​គុណ​ផល និង​បច្ចេកទេស​កីឡា ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង និង​អត្ថប្រយោជន៍​ជា​កិត្តិយស កិត្យានុភាព​ជាតិក្នុងនាម​ជា​ម្ចាស់ផ្ទះ​ផង។ ពិសេស​ក៏​បង្ហាញ​ពី​ការចាប់ផ្ដើម​ស្ដារ​សេដ្ឋកិច្ចសង្គម និង​ទេសចរណ៍​ក្នុង និង​ក្រោយ​ស្ថានភាព​វិបត្តិ​កូ​វីដ​-១៩ ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm