សហរដ្ឋអាមេរិកអនុម័តលក់អាវុធ ២ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ១សប្តាហ៍ក្រោយ​ចិនធ្វើសមយុទ្ធ

2024/10/26 08:37:42 pm        267

មន្ទីរបញ្ចកោណ កាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តកញ្ចប់លក់អាវុធនាពេលខាងមុខតម្លៃ ២ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដោយក្នុងនោះរួមទាំងការបញ្ជូនជាលើកដំបូងទៅកាន់កោះនេះនូវប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានប្រយុទ្ធសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិកត្រូវបានចងដោយច្បាប់ ដើម្បីផ្តល់មធ្យោបាយការពារខ្លួនរបស់កោះតៃវ៉ាន់ដែលត្រូវទាមទារដោយប្រទេសចិន ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ដែលការធ្វើបែបនេះនាំឲ្យមានការខឹងសម្បាពីទីក្រុងប៉េកាំង។

សម្រាប់ចិន ប្រទេសមហាសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធាប្រឆាំងនឹងកោះតៃវ៉ាន់ ក្នុងនោះរួមទាំងការរៀបចំសមយុទ្ធជុំថ្មី ជុំវិញកោះនេះ កាលពីសប្តាហ៍មុន ដែលជាការធ្វើលើកទី២ របស់ខ្លួន គិតចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាមេដឹកនាំរបស់កោះតៃវ៉ាន់ កាលពីខែឧសភា។

ពាក់ព័ន្ធនឹងការព្រមព្រៀងលក់គ្រឿងយុទ្ធោបករណ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា ការលក់ថ្មីនេះ មានប្រព័ន្ធមីស៊ីលតម្លៃ ១,១៦ពាន់លានដុល្លារអាមេរិក និងប្រព័ន្ធរ៉ាដាតម្លៃប្រមាណ ៨២៨លានដុល្លារ។ មន្ទីរបញ្ចកោណបានបប្រាប់បន្ថែមថា អ្នកម៉ៅការសំខាន់ សម្រាប់ប្រព័ន្ធមីស៊ីលនេះ នឹងជាក្រុមហ៊ុន RTX Corp។

គួរបញ្ជាក់ថា យោធារបស់កោះតៃវ៉ាន់កំពុងពង្រឹងគ្រឿងសព្វាវុធរបស់ខ្លួន ដើម្បីអាចប្រឈមទល់ជាមួយការវាយប្រហារណាមួយពីប្រទេសចិន ក្នុងនោះរួមមានទាំងការសាងសង់នាវាមុជទឹកផ្ទាល់ខ្លួន ដើម្បីការពារខ្សែផ្គត់ផ្គង់ដែនសមុទ្រដ៏សំខាន់ផងដែរ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        21
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        43
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm