អ្នកស្លាប់ឡើងដល់ ៨៧នាក់ ខណៈក្រុមជួយសង្គ្រោះប្រឹងប្រែងទៅឲ្យដល់អ្នកជាប់​ក្នុងតំបន់​ទឹកជំនន់ នៅហ្វីលីពីន

2024/10/26 09:18:20 pm        241

ក្រុមអ្នកជួយសង្រ្គោះនៅភាគខាងជើងប្រទេសហ្វីលីពីន នាថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ បាន​ប្រឹងប្រែងធ្វើការដោយឥតសម្រាក ដើម្បី​ទៅដល់ប្រជាជនជាប់ទៅណាមិនរួច​នៅក្នុងតំបន់​ដែល​មិន​អាចចូលទៅដល់បានដោយសារទឹកជំនន់កើតឡើងពីឥទ្ធិពលព្យុះត្រូពិក Trami ជាគ្រោះ​ធម្មជាតិ​ដែលបានធ្វើឲ្យមានការជម្លៀសមនុស្សជិតកន្លះលាននាក់ និងយ៉ាងហោចណាស់ ៨៧នាក់ បានបាត់បង់ជីវិត។

ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន AFP ថា នៅតំបន់ Bicol ដែលរងគ្រោះខ្លាំង អ្នកស្រុក​ដែលជាប់​នៅលើដំបូល និងជាន់ខាងលើនៃផ្ទះសម្បែងរបស់ពួកគេ នៅតែកំពុងរង់ចាំជំនួយ​យ៉ាងអន្ទះ​អន្ទែង។

ស្នងការនគរបាលប្រចាំតំបន់ លោក Andre Dizon បានប្រាប់សារព័ត៌មាន AFP ថា «ទឹកជំនន់មិនទាន់ស្រកនៅឡើយទេ។ ការអំពាវនាវសុំជំនួយនៅតែមានយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទីនេះ។ យើងត្រូវជួយសង្គ្រោះពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះគម្លានអាចជាបញ្ហា។ ហើយយើងបានឮុពីសេចក្ដីរាយការណ៍ដែលថា ក្មេងៗកំពុងធ្លាក់ខ្លួនហើយ»។ លោកបានបន្ថែមថា នៅក្នុងខេត្ត Camarines Sur របស់តំបន់នេះ អាហារ និងទឹកស្អាតកំពុងខ្វះខាតខ្លាំងឡើងៗ ដោយសារតំបន់មួយចំនួន នៅតែលិចទឹកទាំងស្រុង និងពិបាកចូលទៅដល់។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានធ្វើដំណើរទៅតំបន់នោះ នៅថ្ងៃទី២៦ ខែតុលា ដើម្បីពិនិត្យមើលការខូចខាត មុនពេលជួបជាមួយមន្ត្រីខេត្ត។

ជាមួយគ្នានេះ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានផ្ដល់របាយការណ៍នៅថ្ងៃទី២៦ ខែតុលានេះថា មនុស្សប្រហែល ៤៩៥.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ដែលបានលិចលង់ភូមិរាប់រយ នៅផ្នែកភាគខាងជើងនៃប្រទេសហ្វីលីពីន។

គួរបញ្ជាក់ថា ព្យុះធំៗ និងព្យុះទីហ្វុងប្រហែល ២០ បានបក់បោកលើប្រទេសប្រជុំកោះមួយនេះ ឬដែនទឹកជុំវិញរបស់ប្រទេសនេះជារៀងរាល់ឆ្នាំ ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ហើយនិងបានឆក់យកជីវិតមនុស្សរាប់សិបនាក់៕ 

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm