អាមេរិកជំរុញឲ្យអ៊ីរ៉ង់ «បញ្ឈប់ការវាយប្រហារ» លើអ៊ីស្រាអែល ដើម្បីបញ្ចប់ការសងសឹកគ្នាទៅវិញទៅមក

2024/10/26 09:22:27 pm        385

សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ បានជំរុញឲ្យប្រទេសអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ដើម្បីការពារកុំឲ្យមានអំពើហិង្សាដដែលៗកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាម ដែលជាការសងសឹកចំពោះការបាញ់មីស៊ីលយ៉ាងសន្ធាប់លើខ្លួន នៅដើមខែនេះ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Sean Savett បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល ដើម្បីឲ្យវដ្តនៃការប្រយុទ្ធគ្នានេះអាចបញ្ចប់ទៅបាន ដោយគ្មានការកើនឡើងនូវភាពតានតឹងបន្ថែមទៀត»។

គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ ដោយវាយប្រហារទៅលើមូលដ្ឋានយោធា និងទីតាំងមីស៊ីល និងប្រព័ន្ធផ្សេងៗទៀត នៅក្នុងតំបន់ជាច្រើន។

លោក Savett បានបន្ថែមថា៖ «ការឆ្លើយតបរបស់ពួកគេ គឺអនុវត្តន៍ការការពារខ្លួន និងជាពិសេស ការវាយប្រហារនេះ បានជៀសវាងតំបន់ដែលមានប្រជាជនរស់នៅ ដោយផ្តោតតែលើគោលដៅយោធា ផ្ទុយពីការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ដែលបានកំណត់គោលដៅលើទីក្រុងមានប្រជាជនច្រើនបំផុតរបស់អ៊ីស្រាអែល»។

ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនបានចូលរួមក្នុងប្រតិបត្តិការនេះទេ លោកបានបញ្ជាក់ថា៖ «នេះគឺជាគោលបំណងរបស់យើង ក្នុងការពន្លឿនគោលនយោបាយការទូត និងកាត់បន្ថយភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm