ការបោះឆ្នោតនៅហ្សកហ្ស៊ី ត្រូវបានមើលឃើញថា ជាជម្រើសជាក់ស្ដែង រវាងរុស្ស៊ី និងលោកខាងលិច

2024/10/26 10:05:12 pm        297

ប្រជាជនហ្សកហ្ស៊ី នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ បានចាប់ផ្ដើមទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនទៅក្នុងធុង នៅក្នុងការបោះឆ្នោតសភាតំណាងឲ្យភាគី២ ដែលត្រូវបានចាត់ទុកថា ជាសមរភូមិអត្ថិភាពដែលនឹងកំណត់ថា តើប្រទេសនេះព្រមចូលរួមយ៉ាងជិតស្និទ្ធជាមួយលោកខាងលិច ឬផ្អៀងទៅរកទីក្រុងមូស្គូ។

ការបោះឆ្នោតនេះ គឺជាការប្រកួតប្រជែងគ្នា រវាងគណបក្សកាន់អំណាច Georgian Dream ដែលបានគ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ២០១២ ទល់នឹងប្លុកសំខាន់ៗចំនួន៤ ដែលតំណាងឲ្យគណបក្សប្រឆាំងគាំទ្រលោកខាងលិច។ ប្រជាជនហ្សកហ្ស៊ីប្រមាណ ៣,៥លាននាក់ មានសិទ្ធិបោះឆ្នោត។

ប្រទេសហ្សកហ្ស៊ី ដែលបានបាត់បង់ដែនដីយ៉ាងធំទៅឲ្យក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយបានរងបរាជ័យនៅក្នុងការលុកលុយរបស់រុស្ស៊ីរយៈពេលខ្លីក្នុងឆ្នាំ២០០៨ គឺជារដ្ឋមួយ ក្នុងចំណោមរដ្ឋដែលគាំទ្រលោកខាងលិចបំផុតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រោយកា្លយជាប្រទេសឯករាជ បន្ទាប់ពីសហភាពសូវៀតដួលរលំ។

ប៉ុន្តែចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅឆ្នាំ២០២២ គណបក្ស Georgian Dream បានបង្វែរប្រទេសនេះឲ្យត្រឡប់ទៅដើរគន្លងរបស់ទីក្រុងមូស្គូវិញយ៉ាងប្រាកដប្រជា ដោយចោទប្រកាន់លោកខាងលិចថា បានព្យាយាមល្បួងខ្លួនឲ្យធ្លាក់ចូលទៅក្នុងសង្រ្គាម។ តែក្រុមប្រឆាំងបានហៅការផ្លាស់ប្តូរនេះថា ជាការក្បត់នឹងអនាគតរបស់ហ្សកហ្ស៊ី ក្នុងការបានក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។

បណ្ដាញសារព័ត៌មានដែលមាននិន្នាការផ្ទុយគ្នា បានផ្សព្វផ្សាយលទ្ធផលស្ទង់មតិខុសគ្នាស្រឡះ ដោយប្រព័ន្ធផ្សព្វផ្សាយគាំទ្រគណបក្សប្រឆាំងបានព្យាករថា គណបក្ស Georgian Dream នឹងបាត់បង់សំឡេងភាគច្រើន តែសារព័ត៌មានគាំទ្រគណបក្សកាន់អំណាច ព្យាករពីជ័យជម្នះក្នុងសំឡេងដ៏ច្រើនលើសលប់ ជាមួយការបង្ហាញដ៏ល្អបំផុតដែលមិនធ្លាប់មានពីមុន៕ 

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm