សាធារណជនចាប់អារម្មណ៍ខ្លាំងលើការបើកគណនីជួញដូរក្នុងផ្សារភាគហ៊ុន

2024/10/26 10:29:47 pm        297

ព្រឹត្តិការណ៍ពិព័រណ៍ភាគហ៊ុនឆ្នាំ ២០២៤ ធ្វើឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍យ៉ាងខ្លាំង លើ​ការ​ចូល​រួម​ការ​សាកសួរព័ត៌មាន ទាក់ទិន ទីផ្សារមូលបត្រ និងការបើកគណនីជួញដូរ ដែលប្រការ​ទាំង​នេះ​បា​ន​បង្ហាញឱឃើញពីភាពរីកចម្រើន និងការបង្កើតនូវទំនុកចិត្តពី សាធារណជន។

លោកស្រី ឆាយ ស៊ីវហ៊ួយ ប្រធានផ្នែកអន្តរការីនៃក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា លើកឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារ BTV នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សារភាគហ៊ុន ឆ្នាំ ២០២៤ នៅ​ថ្ងៃ​ទី២៦ ខែ តុលា ឆ្នាំ ២០២៤ នេះថា ការរបៀបចំពិព័រណ៍ផ្សារ ភាគហ៊ុនឆ្នាំនេះ ពិតជា​មាន​សារៈ​សំខា​ន់ណាស់ ដោយបានផ្តល់ឱកាសជូនវិនិយោគិន និងសាធារណជន​ក្នុង​ការសិ​ក្សាស្វែង​យល់​កាន់តែច្បាស់ អំពីវិស័យមូលបត្រនៅកម្ពុជា តាមរយៈជំនួបផ្ទាល់ជាមួយនិយ័តករ, ប្រតិបត្តិករ, ក្រុម​ហ៊ុនមូលបត្រ, ក្រុមហ៊ុនបោះផ្សាយ មូលបត្រ និងតួអង្គពាក់ព័ន្ធផ្សេងៗជាដើម។

លោកស្រី លើកឡើងបន្តថា ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ ឃើញថា មានប្រជា​ពលរដ្ឋ​បាន​ចូល​រួម​យ៉ាងច្រើនកុះករ ដើម្បី សិក្សាស្វែងយល់ និងព័ត៌មានផ្សេងៗទាក់ទិនទីផ្សារជួញដូរ ក៏​ដូច​ជា​ការ​ទទួលបាននូវចំណេះជំនាញ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ នេះផងដែរឃើញថា សាធា​រណ​ជន​បានចាប់អាម្ភណ៍យ៉ាងខ្លាំង និងបានចូលរួមបើកគណនីជួញដូរយ៉ាងច្រើនកុះករ។ តាមរ​យៈ​នៃ​ការពិព័រណ៍ផ្សារភាគហ៊ុនរយៈពេល៣ថ្ងៃនេះ ក្រុមហ៊ុនមូលបត្រកាណាឌីយ៉ា រំពឹងថា នឹង​ទទួល​បាន​វិនិយោគិនចំនួន ១ ៥០០ នាក់ សម្រាប់ឱកាស​បើក​គណ​នេយ្យ​ជួញ​ដូរ​ថ្មី​បន្ថែ​ម​ផ​ង​ដែរ​។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លើក​ឡើង​ឱ្យដឹងថា នៅក្នុងពិព័រ- ណ៍នេះដែរ គឺមានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់​ប្រូម៉ូ​សិន​ពិសេសសម្រាប់វិនិយោគិនថ្មី តាមរយៈការជំរុញការបើក គណនីជួញដូរ ដោយផ្តល់​ជូន​សាធារណ​ជន​នូវលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរដោយឥតគិតថ្លៃ, និងការបញ្ចុះ​កម្រៃ ជើងសារ ៥០ ភាគរយ រហូតដល់ចុងឆ្នាំ ២០២៤ ។ ដូច្នេះសូម​ឱ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​បើក​គណនី​ឱ្យ​បានច្រើនកុះករ ដើម្បីអនាគត របស់ខ្លួន និងក៏ជាការចូលរួមក្នុងសេដ្ឋកិច្ចជាតិជាដើម។

ឯកឧត្តម ហុង សុហួរ បានបញ្ជាក់ឱ្យដឹងថា ជុំវិញការបើកគណនីជួញដូរ គិតមកដល់ពេលនេះ អ្នក​វិនិយោគបានបើកគណនីមាន ចំនួនសរុប ៥៧ ពាន់គណនីជួញដូរ ហើយរំពឹងថា នៅ​ក្នុង​បំណាច់​ឆ្នាំ២០២៤ នេះ នឹងអាចទទួលបានក្នុងរង្វង់ ៤ ពាន់គណនី បន្ថែមទៀត នៃការបើក​គណនី​ថ្មី​ជាមួយក្រុមហ៊ុនមូលបត្រនានា ។ ចំណែកសកម្មភាពជួញដូរប្រចាំថ្ងៃវិញ ឯកឧត្តម លើក​ឡើងឱ្យដឹង ថា សម្ទុះការជួញដូរនៅក្នុងឆ្នាំ ២០២៣ បានកំណើនល្អប្រសើរ ខណៈនៅក្នុង ៤ ខែ ដើមឆ្នាំ ២០២៤ ការជួញដូរបានធ្លាក់ចុះក្នុង រង្វង់ជាប់ ១០ ម៉ឺនដុល្លារ គិតជា​មធ្យម​ក្នុង​មួយ​ថ្ងៃ, ប៉ុន្តែនៅក្នុងរយៈពេល៥ ខែ បន្ទាប់នេះវិញ ឃើញថា ការជួញដូរបានងើបមកវិញ ក្នុង​នោះ​បើ​គិតជាមួយក្នុងរយៈជិត ១០ ខែ ឆ្នាំ ២០២៤ នេះ បានឡើងដល់ជិត ២០ ម៉ឺនដុល្លារ ជា​មធ្យម​ក្នុងមួយថ្ងៃវិញ បច្ចុប្បន្ន ទំនោរទីផ្សារកំពុងកើនឡើងជាបន្ថែមទៀត ខណៈដែល​វិនិយោគិន​សកម្ម​បាន​កើនឡើងជារៀងរាល់ថ្ងៃ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm