លោកស្រី Harris ផ្តោតលើការរម្លូតកូន នៅរដ្ឋ Texas ខណៈលោក Trump ឆ្ពោះទៅកាន់រដ្ឋ Michigan

2024/10/26 11:18:33 pm        1.4 K

ទាំងលោកស្រី Kamala Harris និងលោក Donald Trump បានផ្អាកការធ្វើដំណើររហ័សៗ នៅក្នុងបណ្ដារដ្ឋសមរភូមិដែលនឹងសម្រេចដល់ការបោះឆ្នោតខែវិច្ឆិកា ដោយឈប់សំចតកាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) នៅ Texas ជារដ្ឋអភិរក្សទី១ ដែលអនុវត្តការហាមឃាត់ការរម្លូតរកូនស្ទើរតែទាំងស្រុង។

រដ្ឋ Texas មិនបានគាំទ្របេក្ខភាពប្រធានាធិបតីរបស់បក្សប្រជាធិបតេយ្យ ចាប់តាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ ហើយលោក Trump របស់បក្សសាធារណរដ្ឋ គឺស្ទើរតែប្រាកដណាស់ ដែលនឹងឈ្នះសំឡេងឆ្នោតពីស្ថាប័នបោះឆ្នោតចំនួន ៤០ របស់រដ្ឋនេះ។

ប៉ុន្តែគណបក្សប្រជាធិបតេយ្យកំពុងមានជំនឿថា ការនិយាយអំពីសិទ្ធិរម្លូតកូន នឹងផ្ដល់នូវឥទ្ធិពលយ៉ាងខ្លាំងក្លាដល់អនុប្រធានាធិបតី លោកស្រី Harris នៅប៉ុន្មានថ្ងៃចុងក្រោយ មុនដល់ការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។

ប្រភពយុទ្ធនាការមួយបាននិយាយថា លោកស្រី Harris បាននិយាយអំពីគ្រោះថ្នាក់ដែលអតីតប្រធានាធិបតី លោក Trump និងគណបក្សសាធារណរដ្ឋ អាចបង្កឲ្យមានដល់សិទ្ធិរំលូតកូន នៅទូទាំងប្រទេស ប្រសិនបើលោកជាប់ឆ្នោត។

ចំណែកលោក Trump ក៏កំពុងធ្វើយុទ្ធនាការនៅរដ្ឋ Texas ដែរ កាលពីថ្ងៃទី២៥ ខែតុលា ដោយឈប់សំចតនៅទីក្រុង Austin ដើម្បីថតកម្មវិធី «The Joe Rogan Experience» ដែលជាផតខាស់ដ៏ពេញនិយមមួយមានអ្នកតាមដានលើបណ្ដាញសង្គមរាប់សិបលាននាក់ ដែលភាគច្រើនជាបុរស។

បន្ទាប់ពីកិច្ចសម្ភាសន៍រយៈពេល ៣ម៉ោងជាមួយលោក Joe Rogan ក្នុងរដ្ឋ Texas លោក Trump បានទៅដល់នាពេលយប់ សម្រាប់ការជួបជុំ នៅរដ្ឋសមរភូមិ Michigan ។

គួរបញ្ជាក់ថា លោកស្រី Harris បាននាំមុខលោក Trump ដោយសំឡេង 49 ភាគរយ ទល់នឹង ៣៦ភាគរយ ឬ ១៣ភាគរយ ក្នុងចំណោមអ្នកបោះឆ្នោតស្ត្រី នៅក្នុងការស្ទង់មតិរបស់ Reuters / Ipsos ដែលបានចេញផ្សាយកាលពីចុងខែសីហា បើប្រៀបធៀបទៅនឹងការនាំមុខ ៩ពិន្ទុរបស់លោកស្រី នៅក្នុងការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងខែកក្កដា៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm