ប្រតិកម្មចម្រុះលេចឡើង ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់

2024/10/26 11:59:28 pm        1.4 K

បន្ទាប់ពីប្រទេសអ៊ីស្រាអែល បើកវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ ប្រតិកម្មពីមេដឹកនាំ និងមន្ត្រីមួយចំនួនបណ្ដាប្រទេសផ្សេងៗ នៅជុំវិញពិភពលោក ក៏ចាប់​ផ្ដើម​មាន​ឡើងបណ្ដើរៗដែរ។

ជាដំបូងនេះ មន្ត្រីជាន់ខ្ពស់នសរដ្ឋបាលរបស់លោក Joe Biden បាននិយាយថា ការវាយ​ប្រហារ​របស់​អ៊ីស្រាអែលលើទីតាំងយោធា នៅអ៊ីរ៉ង់ ហាក់ដូចជាការ​ឆ្លើយ​តប​ដោយ​មាន​ការ​កំណត់​គោល​ដៅ និងសមាមាត្រទៅនឹងការវាយប្រហារមុនៗរបស់ទីក្រុងតេអេរ៉ង់ ដោយមានហានិភ័យទាប ក្នុង​ការ​បង្ក​គ្រោះថ្នាក់ដល់ជនស៊ីវិល។

តែយ៉ាង​ណាក្ដី មន្ត្រីរូបនេះបានបញ្ជាក់ថា លើកនេះ​គួរ​តែជា​ការ​បញ្ចប់​ការ​វាយប្រ​ហារ​គ្នា​ដោយ​ផ្ទាល់​ទៅ​វិញទៅមក រវាងប្រទេសទាំង២ ដោយបន្ថែមថា សហរដ្ឋអាមេរិក​មាន​បណ្តាញ​ទំនាក់​ទំនង​ដោយ​ផ្ទាល់ និងដោយប្រយោលជាច្រើនជាមួយអ៊ីរ៉ង់ ដែលខ្លួនបាន​បង្ហាញ​គោល​ជំហរ​យ៉ាង​ច្បាស់​លាស់។

ចំណែក​នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងថា៖ «ខ្ញុំប្រាកដណាស់ថា អ៊ីស្រាអែល​មានសិទ្ធិការពារខ្លួនប្រឆាំងនឹងការលុកលុយរបស់អ៊ីរ៉ង់។ ខ្ញុំក៏មានភាពច្បាស់​លាស់​ដូច​គ្នា​ដែរ​ថា យើងត្រូវបញ្ចៀសកុំឲ្យភាពតានតឹងកើងឡើងបន្ថែមទៀត ក្នុងតំបន់ ហើយជំរុញ​ឲ្យ​ភាគី​ទាំង​អស់​បង្ហាញការអត់ធ្មត់។ អ៊ីរ៉ង់មិនគួរឆ្លើយតបសងសឹកវិញឡើយ»។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់រដ្ឋ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា៖ «ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត សូមសម្តែង​ការ​ថ្កោល​ទោស និងបរិហារចំពោះការវាយប្រហារលើយោធានៃសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដែល​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាពរបស់ប្រទេសនេះ និងជាការរំលោភលើច្បាប់ និងបទដ្ឋានអន្តរជាតិ។ ព្រះ​រាជាណាចក្រជំរុញឲ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់បំផុត និងកាត់បន្ថយភាពតានតឹង»។

រីឯ​សេចក្តីថ្លែងការណ៍របស់ក្រសួងការិយាល័យបរទេសប៉ាគីស្ថាន បានលើកឡើងថា៖ «ប៉ាគី​ស្ថាន​ថ្កោល​ទោស​យ៉ាងខ្លាំងក្លា ចំពោះការវាយ​ប្រហារ​របស់​អ៊ី​ស្រាអែល​ប្រឆាំង​នឹង​សាធារណ​រដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់។ ការវាយប្រហារទាំងនេះធ្វើឲ្យខូចដល់មាគ៌ាឆ្ពោះទៅកាន់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយ​ក៏ជាការកើនឡើងនូវភាបតានតឹងដ៏គ្រោះថ្នាក់ នៅក្នុងតំបន់ ដែលមានភាព​មិន​ប្រាកដ​ប្រជា​រួច​ទៅ​ហើយនោះ»។

មិនខុសគ្នាដែរ អារ៉ាប់រួម ក៏បានចេញសេចក្តីថ្លែងការណ៍ នៅគេហទំព័រក្រសួងការបរទេសថា៖ «អារ៉ាប់រួមសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះ​ការ​វាយ​ប្រហារ​លើ​ទីតាំង​យោធា​របស់​សាធារណរដ្ឋ​អ៊ិស្លាមអ៊ីរ៉ង់ ហើយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងក្លា ចំពោះការបន្តកើន​ឡើង​នូវ​ភាព​តាន​តឹង និងផលប៉ះពាល់របស់វាទៅលើសន្តិសុខ និងស្ថិរភាពក្នុងតំបន់»។

នៅកម្ម​វិធីផ្ញើសារ Telegram ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ក៏បានចេញ​ប្រតិកម្ម​ចំពោះ​ការ​វាយ​ប្រហារនេះដែរ ដោយសរសេររៀបរាប់ថា៖ «ចលនាតស៊ូអ៊ិស្លាម (ក្រុមហាម៉ាស) ថ្កោល​ទោ​​សយ៉ាងដាច់អហង្ការ ចំពោះការលុកលុយរបស់អ្នកគាំទ្រលិទ្ធិហ្សាអឺន (អ៊ីស្រាអែល) លើ​សាធារណ​រដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយបានកំណត់គោលដៅវាយប្រហារទៅលើទីតាំងយោធា ក្នុងខេត្តជា​ច្រើន។ យើងចាត់ទុកថា នេះគឺការរំលោភ​បំពាន​ឥត​អៀន​ខ្មាស​លើ​អធិបតេយ្យ​ភាព​របស់​អ៊ីរ៉ង់ និងជាការបង្កើននូវភាពតានតឹងដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និង​សុវត្ថិភាព​របស់ប្រជាជនរបស់តមបន់ ដោយសូមដាក់ទំនួលខុសត្រូវទាំងស្រុងលើសកម្មភាព ដែ​ល​នាំ​ឲ្យមានផលវិបាកពីការលុកលុយគាំទ្រដោយសហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm