ក្រសួងហិរញ្ញវត្ថុចិន នៅថ្ងៃសៅរ៍ (ទី២៦ ខែតុលា) នេះ បានឲ្យដឹងថា ប្រទេសចិនបានសម្តែងការព្រួយបារម្ភ អំពីបញ្ហាដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មទាក់ទងនឹងប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំនៃក្រុមការងារសេដ្ឋកិច្ចរបស់ប្រទេសទាំង២ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិន លោក Liao Min ក៏បានបង្ហាញនូវកញ្ចប់នៃគោលនយោបាយជំរុញសេដ្ឋកិច្ច ដែលប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោកបានដាក់ចេញនាពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំ កាលពីថ្ងៃសុក្រ ជាគោលនយោបាយប្រភេទទី៦ ជាមួយអនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Jay Shambaugh។
គួរបញ្ជាក់ថា លោក Liao ដែលកំពុងស្ថិតនៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក៏បានជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី Janet Yellen ផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចនេះ៕

