វៀតណាមនឹងផ្អាកជើងហោះហើរ នៅអាកាសយានដ្ឋានចំនួន៤ ខណៈព្យុះ Trami បក់បោកជិតដល់

2024/10/27 01:13:27 am        1.3 K

អាជ្ញាធរវៀតណាមកំពុងរៀបចំផ្អាកប្រតិបត្តិការ នៅអាកាសយានដ្ឋានចំនួន៤ ក្នុងខេត្តភាគកណ្តាលរបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងត្រៀមប្រឈមជាមួយព្យុះត្រូពិក Trami ដែលបាននាំឲ្យមានការស្លាប់ និងការបំផ្លិចបំផ្លាញដល់ប្រទេសហ្វីលីពីនរួចហើយ។

ព្យុះ Trami នឹងបក់បោកទៅលើភាគកណ្តាលវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងអាចមានទឹកជំនន់។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិវត្តន៍របស់ព្យុះមានភាពស្មុគស្មាញ ហើយនឹងបង្កហានិភ័យខ្ពស់ដល់អាកាសយានដ្ឋាន។ អាកាសយានដ្ឋាន រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Phu Bai នឹងត្រូវបិទចាប់ពីថ្ងៃទី២៧ ខែតុលា ហើយនឹងបើកដំណើរការឡើងវិញនៅថ្ងៃនោះ ឬថ្ងៃទី២៨ ខែតុលា។

បើយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ឧតុនិយម បានឲ្យដឹងថា ខេត្តភាគកណ្តាល ដូចជា Quang Binh, Quang Ngai និង Ha Tinh ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីយប់ថ្ងៃទី២៦ ខែតុលា ដល់យប់ថ្ងៃទី២៨ ខែតុលា។ គេហទំព័រសារព័ត៌មាន VnExpress បានរាយការណ៍ថា អាជ្ញាធរបានជំរុញឲ្យមានការត្រៀមលក្ខណៈ សម្រាប់ការមានបំណាក់ដី។

គួរបញ្ជាក់ថា ព្យុះ Trami នេះ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៨៧នាក់ នៅក្នុងប្រទេសហ្វីលីពីន ខណៈប្រទេសប្រជុំកោះមួយនេះ កំពុងត្រៀមប្រឈមព្យុះស៊ីក្លូនថ្មីមួយទៀត និងលទ្ធភាពនៃវិលត្រឡប់មកវិញរបស់ព្យុះ Trami៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm