មន្ត្រី៖ កម្ពុជាកំពុងខិតខំបោះបង្គោលព្រំដែនឲ្យឆាប់ចប់ជាមួយប្រទេសជិតខាងទោះតំបន់ខ្លះជាចម្ការមីន

2024/10/27 04:33:14 pm        128


មណ្ឌលគិរី៖ លោក ស្រ៊ឺ បូរ៉ា អ្នកជំនាញផ្នែកកិច្ចការព្រំដែន បានថ្លែងថា បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសកិច្ចការព្រំដែនកម្ពុជា កំពុងខិតខំយ៉ាងខ្លាំង ក្នុងការបោះបង្គោលព្រំដែន ដែលបានព្រមព្រៀមគ្នាជាមួយប្រទេសជិតខាង ឲ្យបានឆាប់ចប់ ទោះបីជាតំបន់ខ្លះប្រថុយនឹងគ្រោះ នៃចម្ការមីនក៏ដោយ ។

 នៅក្នុងពេលធ្វើបទបង្ហាញពន្យល់ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់ ទៅទស្សនាកម្សាន្ត និងមើលបង្គោលព្រំដែន នៅតាមខេត្តជាប់ព្រំដែនវៀតណាម មានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោក ស្រ៊ឺ បូរ៉ា បានឲ្យដឹងថា ព្រំដែនជាអាយុជីវិតជាតិ ហើយការខិតខំរបស់ក្រុមការងារ ដើម្បីការពារអាយុជីវិតជាតិ ហើយការបំផ្លាញអាយុជីវិតជាតិ មានន័យថា ជាមនុស្សក្បត់ជាតិ ។

 លោកបានបន្តថា បច្ចុប្បន្នទាំងរាជរដ្ឋាភិបាល និងមន្ត្រីជំនាញបច្ចេកទេសកិច្ចការព្រំដែនជាដើម កំពុងធ្វើការងារលើឧត្តមគតិជាតិ ការពារផលប្រយោជន៍ជាតិ ប្ដេជ្ញាមិនឲ្យបាត់ទឹកដីសូម្បីមួយមិល្លីម៉ែត្រ ដែលទាំងនេះ គឺជាគោលការណ៍តែងគិតគូរ ហើយការតស៊ូចូលព្រៃ ចូលភ្នំ និងដងអូរជាដើម ដើម្បីទៅបោះបង្គោលព្រំដែរបស់នយើង ។

 លោក ស្រ៊ឺ បូរ៉ា បានសង្កត់ធ្ងន់ថា ពេលខ្លះតំបន់ដែលត្រូវបោះបង្គោលព្រំដែន គឺជាព្រៃក្រាស ជាចម្ការមីន ហើយមិនទាន់បានបោសសំអាតនោះទេ តែក្រុមការងារនៅតែទៅបោះបង្គោលព្រំដែន នៅតំបន់នោះឲ្យបានចប់ ព្រោះនេះជាឆន្ទៈរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិករ ។

 បន្ទាប់ពីបានស្ដាប់បទបង្ហាញ ប្រជាពលរដ្ឋបានសម្ដែងនូវការស្ញប់ស្ញែង ចំពោះក្រុមការងារបច្ចេកទេសកិច្ចការព្រំដែន ដែលបានពុះពារគ្រប់ឧបសគ្គ ដើម្បីការពារទឹកដី តាមរយៈការខិតខំបោះបង្គោលព្រំដែនឲ្យបានឆាប់ចប់ ច្បាស់លាស់ជាមួយប្រទេសជិតខាង ។

 ប្រជាពលរដ្ឋ បានបញ្ជាក់ថា នៅពេលឃើញពីទិដ្ឋភាពជាក់ស្ដែងនៃបង្គោលព្រំដែន និងការខិតខំរបស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ និងកងកម្លាំងការពារព្រំដែន លែងមានការសង្ស័យ ចំពោះការការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល និងក៏លែងជឿតាមនូវការ ញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូច ។

 ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំបោះបង្គោលព្រំដែននេះ រាជរដ្ឋាភិបាលក៏កំពុងប្រឹងប្រែងកសាងនូវហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដាខេត្តជាប់ព្រំដែន ជាពិសេសនោះ គឺការកសាងនូវផ្លូវគមនាគមន៍ ដែលជាសរសៃរឈាមសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

 ជាមួយនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានយល់ ជាពិសេសអ្នកបានចុះមើលផ្ទាល់ពីកិច្ចការងារបោះបង្គោលព្រំដែន ឬប្រភេទបង្គោលព្រំដែន សូមជួយផ្សព្វផ្សាយ និងណែនាំបន្តទៅដល់បងប្អូនសាច់ញាតិ មិត្តភក្តិ និងពលរដ្ឋផ្សេងៗទៀត ពីអ្វីពិតប្រាកដ ដែលរាជរដ្ឋាភិបាលបានធ្វើ និងផ្ដល់យុត្តិធម៌ ពាក់ព័ន្ធនឹងការការពារទឹកដីនេះ ព្រោះទាំងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានប្ដេជ្ញាមិនឲ្យបាត់ទឹកដីសូម្បីតែមួយមិល្លីម៉ែត្រ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm